តើវ៉ារ្យ៉ង់ឌែលតា​ ធ្វើ​ឱ្យ​ម​នុ​ស្ស​ក្មេងវ័យ​​ឈឺលឿន​ជា​ង​មុន​ឬ​?

សៅ សម្ភស្ស​

ការ​សិក្សាមួយ​​បា​ន​ធ្វើ​នៅ​ក្នុ​ង​​ប្រ​ទេ​សមួ​យ​ចំ​នួ​ន​តូច​​​ប​ង្ហា​ញ​ថា​ វ៉ារ្យ៉ង់ឌែលតានេះ​ អាច​បណ្តាល​ឱ្យ​​ស្ថាន​ភាព​នៃ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ ប៉ុន្តែ​មិនមាន​ទិន្នន័យ​ច្បា​ស់លា​ស់​ ដែល​បង្ហាញ​ថា​ វ៉ារ្យ៉ង់ថ្មី​នេះ​ អាច​ធ្វើ​ឱ្យ​មនុស្ស​ក្មេង​វ័យ​ឆ្លង​លឿន​ជាង​មុន​ឡើយ។ នេះ​បើ​តាម​ឱ្យ​ដឹងពី​សារព័ត៌មាន​ The New York Times។​

ប៉ុន្តែ អ្នក​ជំនា​ញ​ខ្លះ​ជឿថា ​ការ​ផ្លាស់ប្តូរ​​​ប្រជាសាស្ត្រ​របស់​អ្នកជំ​ងឺ​ពី​មនុស្ស​ចាស់​មក​ក្រុម​អាយុ​ក្មេង​នេះ​ អាច បណ្ដាល​មក​ពី​អត្រា​នៃ​ការ​ចាក់វ៉ាក់សាំង​នៅ​មាន​កម្រិត​ទាប​។ គ្រូ​ពេទ្យ​ជាច្រើ​ន ដែល​ទទួល​ព្យាបាល​អ្នក​ជំងឺ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​អ្នក​មិន​ទាន់​ចាក់​វ៉ាក់​សាំង​ ហើយ​អ្នក​ជំងឺ​ភាគ​ច្រើន​សុទ្ធតែ​ជា​ក្មេង​ដែល​មាន​វ័យ​ពី​ ២០ ទៅ​​ ៣​០ ឆ្នាំ ខណៈ​​​វ៉ារ៉្យង់​ឌែល​តា​​ មាន​ចំនួន​ស្មើ​នឹង​ ​៨​០ ​ភា​គរយ​​នៃ​ចំនួន​ឆ្លង​សរុប​នៅ​សហរដ្ឋ​អាមេរិក​។

វេជ្ជបណ្ឌិត Adam Ratner សាស្ត្រាចា​រ្យ​រ​ង​ផ្នែ​ករោ​គ​កុ​មា​រ​ និង​មី​ក្រូ​ជីវសាស្ត្រនៅ​​សាលាវេជ្ជសាស្ត្រ​ហ្គ្រូស​ម៉ាន​នៃ​សា​ក​ល​វិ​ទ្យា​ល័​យ​ញូ​វ​យ៉​ក បាន​និ​យា​យ​ថា​​៖ «ខ្ញុំ​មិន​គិត​ថា​ គ្មាន​​ភស្តុតាង​​ល្អណាមួយ​ ដែលបញ្ជាក់​ថា​វ៉ារ៉្យង់​​ឌែល​តា​ បាន​​​បង្ក​ឱ្យ​មាន​ជំងឺធ្ង​ន់ធ្ងរ​ ឬ យ៉ាង​​ណា​។ ប៉ុន្តែ នេះអា​ច​ជា បណ្ដាល​មក​ពី​ការ​បើក​ឱ្យ​ដំណើរ​ការ និង​បន្ថូ​រ​បន្ថយ​ការរឹត​បន្តឹង​ការ​ពាក់​ម៉ាស់​ ដែល​ជា​វិធាន​ខុសពី​ពេល​ ១ ឆ្នាំ ឬ​ ​១៥ ១៦ ខែមុន»។​

ឯកសារចេញ​ពី​ មជ្ឈមណ្ឌលត្រួតពិនិត្យ និង​បង្ការជំងឺ (CDC) ដែល​កាសែត The New York Times ទទួល​​បាន​​កាល​​ពី​សប្ដាហ៍​មុន ​​បាន​​ពណ៌នា​​អំពី​​វ៉ារ្យ៉ង់​ឌែល​តា​ថា​ ​ឆ្លងខ្លាំង​ដូច​ជំងឺអុតស្វាយ​អញ្ចឹង​ ហើយ​អាច​នឹង​​ធ្ង​ន់​​ធ្ង​រ​​​ជា​ង​​​ប្រ​ភេទ​​​អា​ល់ហ្វា​ ឬ​ ពូ​ជមុន​ៗ​ទៀត​​។​

វ៉ារ៉្យង់​ឌែល​តា ផ្សារ​ភ្ជា​ប់​ជា​មួ​យនឹ​ង​កា​រ​កើ​នឡើ​ង​នៃ​អ​ត្រាឆ្ល​ង​នៅ លើមនុ​ស្សវ័​យ​ក្មេង​ ហើយ​អ្ន​កជំ​នា​ញ​​ប៉ា​ន់​ស្មា​ន​ថា​ ពួ​ក​គេ​អាច​នឹ​ង​​ត្រូ​វ​បាន​ឆ្ល​ង​មេ​រោ​គ​ក្នុ​ងអ​​ត្រាខ្ព​ស់​ ដោយ​សា​រ​តែ​ក្រុមអាយុនេះ ផ្លាស់ទី​ក្នុង​សង្គម​ច្រើន​ ​ហើ​យ​ទំ​ន​ង​ជា​មិ​នទាន់​ទទួល​បាន​ការ​ចាក់​ថ្នាំប​​ង្ការ។

វេជ្ជបណ្ឌិត Jeremy McAnulty នៃ​មន្ទីរពេទ្យ​ NSW Health បាននិយាយ​កា​ល​ពីថ្ងៃ​សៅរ៍ថា កា​រ​ផ្ទុះ​ឡើង​នៅ​ទី​ក្រុ​ង​ស៊ី​ដ​នី​ បាន​ប​​ង្ហា​ញ​ថា​ វ៉ារ៉្យង់​ឌែល​តា បាន​ប៉ះ​ពា​ល់​ដល់​ម​នុ​ស្ស​គ្រ​ប់វ័​យ​ ដែ​លមា​​ន​ជំ​​ងឺ​ធ្ងន់​ធ្ង​រ។​

ក្រុមប្រឹ​ក្សា​ប​ច្ចេ​ក​ទេស​អូ​ស្រ្តាលី​ស្តី​ពី​ការ​ចា​ក់​ថ្នាំ​ប​ង្ការរោគ​ ក៏​បា​ន​ប​ញ្ជា​ក់ពី​កា​រ​ព្រួ​យ​បា​រ​ម្ភរ​ប​ស់​ខ្លួ​ន​ ចំ​ពេ​ល​មា​ន​កា​រ​ព្រួ​យ​បា​រម្ភ​ថា​វ៉ា​រ្យ៉​ង់នេះ​​ ​កា​ន់​តែ​រីករាល​ដាល​ធ្ងន់ធ្ងរ ហើយ​អត្រា​នៃកា​រ​ចូ​ល​មន្ទីរពេទ្យ​ក៏​កាន់​តែ​​ខ្ពស់​ជា​ង​មុ​ន​ក្នុ​ង ចំ​ណោ​មក្រុម​ម​​នុ​​​ស្ស​​អា​​​យុក្រោ​ម ​៦០ ឆ្នាំ​។​

អនុប្រធាន​ផ្នែក​វេ​ជ្ជ​សា​ស្ត្រ​លោក​ Michael Kidd  បាន​និ​យាយ​ថា​ មាន​ភស្តុតាង ​​ថា​វ៉ារ៉្យង់​នេះ​កាន់​តែ​ប៉ះ​ពាល់​ក្រុម​មនុស្ស​ក្មេង​កាន់​តែ​មាន​ច្រើន​ឡើង​ៗ​។ លោក​បាន​និយាយ​ថា​ ​សមា​មា​ត្រ​នៃ​អ្ន​កឆ្ល​​ង​ ដែល​មា​ន​​អាយុ​តិ​ច​ជា​ង​ ​៦​០ ​ឆ្នាំ ដែ​​​ល​ត្រូ​វ​ការ​ចូ​ល​មន្ទី​រ​ពេ​ទ្យ ឥ​ឡូវ​នេះ​ហា​ក់​ដូច​ជា​ខ្ព​ស់​ជាង​មុន​។

សាស្ត្រាចារ្យ Cunningham ពោលថា​នេះសបញ្ជាក់​ឱ្យ​ឃើញ​ថា​វ៉ារ៉្យង់​នេះ​ហាក់​បង្ក​ហានិភ័យ​ដល់​ក្រុម​ម​នុ​ស្សវ័​យក្មេង​ និង​ធ្វើ​ឱ្យ​ធ្លាក់​ខ្លួន​ឈឺធ្ង​ន់​ធ្ងរ​ ប្រ​សិ​ន​បើមាន​កា​រ​ឆ្លង។ លោក​បា​ន​មានប្រសាសន៍ថា​៖ «វ៉ារ៉្យង់​ឌែល​តា​ មិន​មាន​ជា​រឿង​ធម្មតា​ទេ​ បើ​មើល​តាម​ចំនួន​នៃ​ការ​កើន​ឡើ​ង​ករណី​ឆ្លង​ ដែល​បង្កដោយ​វ៉ារ៉្យង់​នេះ​។»

ដោយឡែក ​បើ​យោ​ងតា​ម​កា​រសិ​ក្សា​ដ៏ធំ​មួ​យ​រ​បស់​ច​ក្រ​ភពអ​ង់គ្លេ​ស​ ដែ​​​ល​​បា​ន​ចុះផ្សា​យ​ក្នុងទស្សនាវដ្តី The Lancet Child & Adolescent Health កុ​មារ​ភា​គ​ច្រើ​ន ដែ​លវិ​វ​ត្ត​ទៅ​ជា​រោ​គស​ញ្ញាកូវីដ​-១៩ បាន​ជា​សះស្បើ​យ​ បន្ទា​ប់​ពី​រ​​យៈ​​ពេល​ ៦ ថ្ងៃ ខណៈ​ចំនួន​កុមារ​ ដែល​ចេញ​ជា​​រោគសញ្ញា​មាន​រយៈ​ពេល​លើស​ពី ​៤ ​សប្តា​ហ៍​ គឺមា​ន​ក​ម្រិ​ត​ទាប​។  

ប្រភព​ដដែល​បាន​ឱ្យ​ដឹងថា កុមារ​ភាគ​ច្រើន​ ដែ​ល​ឆ្ល​ង​វីរុ​ស​ ​SARS-CoV-2 មិនមាន​រោ​គ​ស​ញ្ញា​អ្វីទេ​ ប៉ុន្តែ​ពួ​កគេ​មាន​ជំ​ងឺ​ស្រាល​។​ ​ការ​ស្រា​វ​ជ្រា​វ​ចុ​ង​ក្រោយ​ បា​​ន​ប្រើ​ទិ​ន្ន​ន័យ ដែ​ល​ប្រ​មូ​ល​បា​នតា​ម​រ​យៈ​កម្មវិធី​ស្មាត​ហ្វូន​​ ZOE Covid Study ​ដែ​ល​រួ​ម​មាន​ទិ​​ន្នន័​យ​ពី​កុមា​​​​​​​​​​​​​​​​​​​​​​រអង់គ្លេសជាង ២៥០.​០​០​០ ​នា​ក់ ដែ​ល​មា​ន​អា​យុ​ពី​ ៥​ ​ទៅ​ ​១​៧ ​ឆ្នាំ​។​ ក្រុ​ម​នេះផ្តោតលើរបា​យ​កា​រ​ណ៍ ដែ​ល​ប្រ​មូ​ល​បាន​នៅចន្លោះថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១។

ប្រភព៖

Is the Delta Variant Making Younger Adults ‘Sicker, Quicker’?

https://www.nytimes.com/2021/08/03/health/covid-young-adults-sicker.html

‘Delta is very unusual’: Young people warned the variant may pose greater risks

https://www.smh.com.au/national/delta-is-very-unusual-young-people-warned-the-variant-may-pose-greater-risks-20210726-p58cyo.html

Delta variant infecting more young adults, many unvaccinated

https://www.fox13news.com/news/delta-variant-infecting-more-young-adults-many-unvaccinated

Long-lasting Covid symptoms rare in children, finds study

https://www.deccanherald.com/science-and-environment/long-lasting-covid-symptoms-rare-in-children-finds-study-1016058.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner