ទឹក​ជំនន់​នៅ​ភូមិ​ភាគ​កណ្ដាល​របស់​ចិន​បាន​សម្លាប់​រហូត​ដល់​ទៅ ៣០២​នាក់

ហ៊ីម រដ្ឋា

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​ទឹកជំនន់​នៅ​ខេត្ត​ Henan ​ស្ថិត​នៅ​ភាគ​កណ្ដាល​របស់​ចិន បាន​កើន​ទៅ​ដល់​ ៣០២នាក់​ហើយ ក្រោយ​ពី​ភ្លៀង​យ៉ាង​ខ្លាំង​បាន​ធ្លាក់​នៅ​តំបន់​នេះ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​កន្លង​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អាជ្ញាធរ​ខេត្ត​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

ទីក្រុង​នានា​នៅ​ក្នុង​ខេត្ត​ Henan បាន​រង​ការ​លិចលង់​ និង​រង​ការ​ខូចខាត ខណៈ​ទីរួម​ខេត្ត Henan គឺ ទីក្រុង Zhengzhou ដែល​មាន​ប្រជាជន​សរុបចំនួន​ ១២​លាន​នាក់ រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

ចំណោម​អ្នក​ស្លាប់​ទាំង​អស់ អ្នក​ស្លាប់​ចំនួន ២៩២នាក់​មក​ពី​ទីក្រុង​ខាង​លើ ដោយ​ភាគ​ច្រើន​បាត់បង់​ជីវិត​ដោយ​ទឹកជំនន់ និង​បាក់​ដី ខ្លះ​ទៀត​ស្លាប់​ក្នុង​ពេល​បាក់​ផ្ទះ ហើយ​ខ្លះ​ទៀត​លង់​ទឹក​នៅ​ក្នុង​ជាន់​ក្រោម​ដី​នៃ​អគារ ឬ ផ្ទះ។

ក្នុង​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រុមប្រឹក្សា​រដ្ឋ​ចិន​បាន​បង្កើត​ក្រុមការងារ​ស៊ើបអង្កេត និង​រង្វាយ​តម្លៃ លើ​ផលប៉ះពាល់ និង​ចំនួន​អ្នក​ស្លាប់​ពី​គ្រោះ​ទឹក​ជំនន់។ ក្រុមការងារ​នេះ​ក៏​មាន​តួនាទី​ត្រួតពិនិត្យ​មើល​ថា មន្ត្រី​ៗ​ធ្វើ​ការ​ធ្វេសប្រហែស ឬ យ៉ាង​ណា​ក្នុង​ការ​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់​នេះ៕

ប្រភព៖

Death toll from China floods jumps to 302, as Covid outbreak complicates recovery

https://edition.cnn.com/2021/08/03/china/china-zhengzhou-flood-deaths-covid-intl-hnk/index.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner