តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំងទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយនៅកម្ពុជាមានអ្វីខ្លះ?

ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញនូវការប្រៀបធៀបមួយរវាងមរតកតេជោទាំង៥ និងមរតកទាំង៥របស់ក្រុមប្រឆាំងនៅកម្ពុជា។

ឯកឧត្តមបានលើកមកបង្ហាញថា មរតកតេជោទាំង៥គឺ១.ការធានាបាននូវសិទ្ធិរស់រានមានជីវិតដោយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ២.ការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្ពុជាចូលទៅ ក្នុងតំបន់និងលើឆាកអន្តរជាតិ។ ៣.ការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ៤. ការអភិវឌ្ឍលើគ្រប់វិស័យ និងទី៥. គឺការថែរក្សាសន្តិភាពឱ្យបានគង់វង់ និងបន្តការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងរោគរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

ចំណែកមរតកទាំង៥ របស់ក្រុមប្រឆាំងវិញ ឯកឧត្តមបានបង្ហាញថា គឺ១.នយោបាយបរទេសនិយម ព្រោះតែអំណាច សុខចិត្តទៅអង្វរលន់តួឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ទណ្ឌកម្មមកលើជាតិសាសន៍ខ្លួនឯង។ ២.បង្ករការញុះញង់ បំបែកបំបាក់បែបហិង្សានិយម ដោយបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ រហូតបង្កទៅជាចលនាបដិវត្តន៍ហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ៣.នយោបាយបោកប្រាស់និយម ដើម្បីប្រមូលលុយពីអ្នកគាំទ្រ ក្នុងនោះដែរមេដឹកនាំក្រុមប្រឆាំង តែងតែបង្កើតសេណារីយូផ្សេងៗជាច្រើន ដើម្បីរកលុយដាក់ហោប៉ៅ ពេលខ្លួនដាច់លុយម្តងៗ។ ៤.នយោបាយប្រឆាំងផ្កាប់មុខ និងជ្រុលនិយម ដោយមិនគិតពីប្រយោជន៍ជាតិអ្វីនោះទេ ក្រៅតែពីប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួកខ្លួន និងទី៥.គឺការធ្វើនយោបាយបែបស៊ីពែនិយម ដោយតែងតែឆ្លៀតឱកាសកេងចំណេញពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ បំផុសឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដូចបណ្តាប្រទេសដទៃទាំងនោះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner