ស.ស.យ.ក បានប្រគល់កង់ជាច្រើនគ្រឿង ជូនសិស្សានុសិស្សមានជីវភាពខ្វះខ្វាតនៅវិទ្យាល័យហ៊ុន សែន កោះដាច់

ដើម្បីចូលរួមចំណែកគាំទ្រដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅវិទ្យាល័យ ហ៊ុន សែនកោះដាច់ ហើយមានការតស៊ូក្នុងជីវិត និងឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកកង់ចំនួន ៣០ គ្រឿង ចែកជូនប្អូនៗ សម្រាប់ជាកាលើកទឹកចិត្ត និងផ្តល់ជាមធ្យោបាយប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងទៅសាលារៀនជាមួយមិត្តភ័ក្រ្កដ៏ទៃទៀតដោយសេចក្តីរីករាយ និងភារតភាព ជាពិសេសក្រោយពេលដែលសាលារៀនចាប់ផ្តើមបើកឱ្យដំណើរការឡើងវិញនាពេលខាងមុខ។

ការផ្តល់ជូននេះ ជាបេសកកម្មដែល ស.ស.យ.ក តែងតែប្រកាន់ភ្ជាប់ ក្នុងបុព្វហេតុផ្តល់ឱកាសដល់ប្អូនៗទាំងអស់មានលទ្ធភាពទទួលបានការសិក្សារៀនសូត្រដោយស្មើភាព និងបណ្តុះក្តីសង្ឃឹមសម្រាប់ប្អូនៗឱ្យចេះតស៊ូអត់ធ្មត់ក្នុងជីវិត សំដៅអភិវឌ្ឍន៍ខ្លួនឱ្យមានលក្ខណៈពេញលេញប្រកបដោយគុណភាពក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ នៅក្នុងសហគមន៍ និងដែលជាឆ្អឹងខ្នងសម្រាប់សង្គមជាតិ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner