ប្រមុខ WHO អំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន
អត្ថបទដោយ៖
ឈឹម ទីណា
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការអំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន ដោយសារគម្លាតខុសគ្នាឆ្ងាយរវាងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ។
លោក ថេដ្រូស បានបញ្ជាក់ថា ខ្ញុំយល់ពីកង្វល់របស់រដ្ឋាភិបាលទាំងអស់ ដើម្បីការពារប្រជាជនរបស់ខ្លួនពីវីរុសបម្លែងថ្មី Delta ប៉ុន្តែយើងមិនអាចទទួលយកបាននូវប្រទេសទាំងឡាយ ដែលបានប្រើប្រាស់ច្រើនបំផុតនៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកលកំពុងប្រើកាន់តែច្រើននោះទេ ។ លោក ថេដ្រូស បន្ថែមទៀតថា យើងត្រូវការការផ្លាស់ប្តូរជាបន្ទាន់ចំពោះវ៉ាក់សាំងភាគច្រើនពីប្រទេសដែលមានប្រាក់ចំណូលខ្ពស់ទៅប្រទេសដែលមានប្រាក់ចំណូលទាប ។
ជាមួយគ្នានេះ លោកស្រី ខាតធើរីន អូប្រាយអិន នាយកផ្នែកវ៉ាក់សាំងបង្ការ និងជីវសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់អ្នកសារព័ត៌មានថា យើងត្រូវការជំនួសវិញដោយផ្តោតសំខាន់លើមនុស្សដែលងាយរងគ្រោះបំផុត ដែលប្រឈមហានិភ័យនៃការឈឺធ្ងន់ និងបណ្តាលអោយបាត់បង់ជីវិតអោយបានចាក់ដូសទី១ និងដូសទី២ ៕ ប្រភព៖ Reuters


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។