រដ្ឋបាលលោក ចូ បៃដិន មានផែនការតម្រូវអោយជនបរទេសស្ទើរតែទាំងអស់ ដែលចូលមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

អាមេរិក៖ មន្ត្រីសេតវិមានម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគំរោងតម្រូវអោយជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩គ្រប់ដូស (ពីរដូស) ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។

បើតាមមន្ត្រីសេតវិមានដដែលនេះ សេតវិមានចង់បើកការធ្វើដំណើរឡើងវិញដែលនឹងជំរុញអាជីវកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មទេស ចរណ៍ប៉ុន្តែមិនទាន់ត្រៀមខ្លួន ដើម្បីដកការរឹតបន្តឹងភ្លាមៗនោះទេ ដោយសារតែការកើនឡើងនៃករណីឆ្លងវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ 

គួរកត់សម្គាល់ សហរដ្ឋអាមេរិកបានដាក់ចេញវិធានការរឹតត្បិតលើការធ្វើដំណើរលើកដំបូងលើប្រទេសចិនកាលពីឆ្នាំ២០២០ សំដៅទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ វិធានការរឹតត្បិតនេះដែរ ក៏បានដាក់បញ្ចូលប្រទេសជាច្រើនទៀតផងដែរ ក្នុងនោះរួមទាំងប្រទេសឥណ្ឌា កាលពីខែឧសភាកន្លងទៅ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner