លោកស៊ី៖ ចិននឹងផ្តល់វ៉ាក់សាំង២ពាន់លានដូសដល់ពិភពលោក និងជូន ១០០លានដុល្លារដល់កូវ៉ាក់ទៀត


ចិននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ពាន់លានដូស ដល់ពិភពលោក និងផ្តល់ជំនួយ១០០លានដុល្លារ ជូនយន្តការ កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០២១នេះ។

នេះគឺជាការលើកឡើងរបស់ ប្រធានរដ្ឋចិន ស៊ី ជីនភីង សរសេរជាលាយលក្ខណ៍អក្សរ នៅក្នុងកិច្ចប្រជុំដំបូងនៃវេទិកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងកូវីដ១៩ នាថ្ងៃព្រហស្បតិ៍ ទី៥ សីហា ២០២១នេះ៕ ប្រភពពីស៊ីនហួរ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner