វៀតណាម៖ ពីហាណូយទៅហូជីមិញក្លាយជាផ្លូវអាកាសក្នុងស្រុកមមាញឹកជាងគេលើលោក លំដាប់ទី២
ផ្លូវធ្វើដំណើរតាមអាកាសពីក្រុងហាណូយទៅក្រុងហូជីមិញបានក្លាយជាផ្លូវអាកាសមានជើងយន្តហោះក្នុងស្រុកមមាញឹកជាងគេលើពិភពលោក ក្នុងឆ្នាំ២០២០ ដោយមានអ្នកដំណើរយ៉ាងច្រើន ក្នុងបរិបទកូវីដ១៩។
ផ្លូវហោះហើរពី ជេជូ ទៅ សេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានក្លាយជាផ្លូវហោះក្នុងស្រុក មមាញឹកជាងគេ លំដាប់លេខ១ ក្នុងពិភពលោកកាលពីឆ្នាំ២០២០ ក្នុងនោះ មានអ្នកដំណើរ ជាង១០លាននាក់។
រីឯវៀតណាមវិញ ជាប់លំដាប់ទី២ គឺមានអ្នកដំណើរជិត៦លាននាក់ ហោះពីហាណូយទៅហូជីមិញ។
នេះគឺជារបាយការណ៍ចេញផ្សាយដោយ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ថា IATA កាលពីថ្ងៃទី៣ សីហា៕ ប្រភពពី VNexpress
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ