ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស

ភ្នំពេញ៖ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស ដោយ ថ្មីៗនេះមានជនក្លែងបន្លំមួយ ក្រុម បានចេញលិខិតឧទ្ទេសនាមដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា “ កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្ស ជូនសម្តេចតេជោ ” ក្រុមនេះបានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជន កម្ពុជាក្នុងករណីពិសេស។ នេះបើតាមលិខិតជម្រាបជូនរបស់ខុទ្ទកាល័យ ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម សារិន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។

ខុទ្ទកាល័យគណបក្ស បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន និងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ចំពោះករណីនេះ ហើយខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល ច្រានចោលទាំងស្រុងនូវ សកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner