ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំងដូសជំរុញ(ដូសទី៣)តាមរយៈក្រសួងសុខាភិបាល ដើម្បីចាក់ជូនមន្រ្តីសាធារណៈជួរមុខសំខាន់ៗ ក្នុងខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

       អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនទៅលើគោលដៅដែលជាមន្ត្រីសាធារណៈជួរមុខនៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ នេះតទៅ ដោយផ្តោតលើគោលដៅមន្ត្រីសាធារណៈដែលជាថ្នាក់ដឹកនាំនែរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុកនិងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ និង គ្រូបង្រៀនស្ថិតក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ក្រុង-ខេត្តបាត់ដំបង ក្រោមវត្តមានជាអធិបតី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

       មុនផ្តល់ការចាក់នូវវ៉ាក់សាំងAstrazeneca ដែលជាដូសទី៣ និងជាដូសជម្រុញ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាធារណៈជួរមុខខាងលើនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ បានថ្លែងនូវការដឹងគុណនិងអរគុណចំពោះសម្តេចអគ្គមហាសេនាបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដូសទី៣ ប្រភេទ AstraZeneca សំរាប់ខេត្តបាត់ដំបងតាមរយៈក្រសួងសុខាភិបាលនិង មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង សរុបចំនួន ២០.៧៣០ដូស ដើម្បីធ្វើការចាក់ជូនទៅលើគោលដៅ ដែលជាមន្ត្រីសាធារណៈជួរមុខនៅតាមស្រុកតំបន់ព្រំដែននិងនៅក្នុងស្រុក-ក្រុង ក្នុងខេត្តចាប់ពីថ្ងៃនេះទៅតាមរយៈនៃការរៀបចំរបស់មន្ទីរសុខាភិបាលខេត្ត តាមតារាងកម្មវិធីពេលវេលាកំណត់ធ្វើការបែងចែកវេណនិងពេលវេលាក្នុងការចាក់វ៉ាក់សាំងទាំងនេះជូនដល់មន្ទ្រីសាធារណៈជួរមុខ តាមបណ្តាស្ថាប័នមន្ទីរអង្គភាពនានា ជុំវិញខេត្តឲ្យបានជាក់លាក់ត្រឹមត្រូវ ចៀសវាងនិងបង្ការការបាត់បង់សណ្តាប់របៀបរៀបរយក្នុងការរក្សានូវគម្លាត និងអនុវត្តវិធានសុខាភិបាល ៣.ការពារ ៣.កុំឲ្យបានម៉ឺងម៉ាត់ដាច់ខាត។

       សូមបញ្ជាក់ផងដែរថា៖ ខេត្តបាត់ដំបង បានទទួលនូវវ៉ាក់សាំងប្រភេទ(អាស្ត្រាហ្ស៊េនីកា) ដូសទី៣ ដែលជាដូសជម្រុញ កាលពីព្រឹកថ្ងៃទី០៧ ខែសីហាឆ្នាំ២០២១កន្លងទៅ។ វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន២០.៧៣០ដូស ហើយ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកដល់ខេត្តបាត់ដំបងសម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខ ដូសលើកទី៣ ជាដូសជំរុញដើម្បីបង្កើនប្រសិទ្ធភាពនូវក្នុងការការពារ ការឆ្លងរាតត្បាតពីជម្ងឺកូវីដ-19បំប្លែងថ្មីDelta។

      តាមការប្រកាសជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៧ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ-19ថ្មីបន្ថែម ចំនួន៧០នាក់ ក្នុងនោះសហគមន៍ ចំនួន៦៥នាក់ មកពីថៃចំនួន០៥នាក់និងមានករណីជាសះស្បើយ ចំនួន ២៣នាក់។ក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់បន្ថែមថា៖ចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដនៅកម្ពុជា  ខេត្តបាត់ដំបង បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ19 សរុបចំនួន ៤.០៩៣នាក់ ក្នុងនោះ៖បានព្យាបាលជាសះស្បើយ ២.៥១៥នាក់ និងកំពុងសម្រាកព្យាបាលសរុប ចំនួន ១.៥៣០នាក់ និងករណីស្លាប់សរុប ចំនួន ៤៨នាក់ ផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner