រដ្ឋបាលខេត្តឧត្តរមានជ័យ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់​សាំង​ដូស​ទី៣(ដូសជរុញ)ប្រភេទAstra Zeneca ជូនមន្ត្រីរាជការ និងកងកម្លាំងជួរមុខ មុនគេ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមនិងអភិបាលរង មន្រ្តីរាជការផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដុសទី៣ ឬដូសជរុញ ប្រភេទវ៉ាក់សាំង AsfraZeneca ដែលចាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការទូរទាំងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ បង្អែកខេត្តឧត្តរមានជ័យ។

មន្ត្រីជំនាញមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានអះអាងថា កម្លាំងជួរមុខ រួមមាន៖ អង្កភាព ចំណុះមន្ទីរស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងទួលបានការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ប្រភេទAstra Zeneca ផ្តើមចាក់ដូសជំរុញ ឬដូសទី៣ មុនគេ បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រភេទSinopharm ,Sinovacដូសទី២ រួចមក។

  មន្ត្រី ដដែលបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ដែលជាផលិតផលមិត្តបរទេស ផ្តល់ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចាក់ដូសជំរុញបន្ថែម ឬដូសទី៣នេះ ដំបូងចាក់ផ្តល់ ជូនដល់សម្រាប់តែ កម្លាំងនៅជូរមុខមុន រួមមាន៖ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កម្លាំងយោធា អាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន ដែលជាកម្លាំងប្រឈមហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និង  វីរុសបម្លែងថ្មីប្រភេទ(ដែលតា)។ មន្ត្រីបន្តថា ការផ្តល់ចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ផ្តល់តែលើបុគ្គលក្នុងស្ថាប័នពាក់ព័ន្ធខាងលើ ដែលទទួលបានការចាក់វ៉ាក់សាំងប្រភេទSinopharm ,Sinovac ដូសទី២រួច បច្ចុប្បន្នដែលកំពុងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនតាមគោលដៅ។ ហើយបុគ្គលម្នាក់ ចាក់បានតែមួយដូសបន្ថែមប៉ុណ្តោះ។

   លោកបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៤២៤០ដូស និងសម្ភារៈវេជ្ជសាស្រ្ត មួយចំនួន ក្រោយ ទទួលបទបញ្ជាពីប្រមុខរដ្ឋាភិបាលបន្ទាន់មួយ ក្រសួងសុខាភិបាល បានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រចំនួន១គ្រឿង ដើម្បីចាក់ដូសជំរុញឬដូសទី៣ ផ្តល់ដល់កងកម្លាំងជួរមុខបន្ទាន់ ខណៈបច្ចុប្បន្នមានការប្រឈមខ្ពស់ក្នុងពេលបំពេញការងារតាមគោលដៅនៅព្រំដែន៕ ស៊ី សែង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner