Cambodia2050 Ep22: ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី និងសមិទ្ធផល ពីកិច្ចទំនាក់ទំនងរយៈពេល 65 ឆ្នាំមកនេះ

អត្ថបទដោយ៖
AMS

សំនួរ៖ ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ យើងនិយាយអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជាសមិទ្ធផលដែលកើតចេញពីកិច្ចទំនាក់ទំនងនេះ អស់រយៈពេល 65 ឆ្នាំផងដែរ។ ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ជាអ្នកជំនាញភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដំបូងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកបណ្ឌិត ទាក់ទងទៅហ្នឹង គ្រឿងឥស្សរិយយស ដែលរុស្ស៊ីបានបំពាក់ជូនប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី 25 ខែកក្កដានេះ ថាតើមានន័យយ៉ាងដូចម្ដេចដែរ?

នេះជាការពិតនៅពេលកាលពីថ្ងៃទី 25 ខែកក្កដា កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសផ្ដល់នូវគ្រឿងឥស្សរិយយសទៅដល់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ហើយនេះគឺជាកិត្តិយស មិនត្រឹមតែចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាកិត្តិយសដល់កម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាយើងទាំងមូលផងដែរ។ គ្រឿងឥស្សរិយយសនេះ វាបង្ហាញអំពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលយើង នៅក្នុងការអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការថែរក្សានៅស្ថេរភាពនយោបាយ និងលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ខ្ញុំសូមរំលឹកផងដែរថា ឆ្នាំនេះគឺជាឆ្នាំពិសេស ដោយសារតែកម្ពុជា និងរុស្ស៊ី បាននឹងកំពុងប្រារព្ធខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទោះបីជាស្ថានភាពកូវីដមិនអំណោយផលក្តី ក៏ប្រទេសទាំងពីរនៅក្នុងឆ្នាំ 2021នេះ បានកំពុងរៀបចំនូវព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរឆ្នាំជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិងរុស្ស៊ី។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងរយៈពេល 65 ឆ្នាំនេះផងដែរ តើអ្វីទៅជាសមិទ្ធិផលដែលកើតចេញពីទំនាក់ទំនងកម្ពុជានិងរុស្ស៊ីនោះ?

ទំនាក់ទំនងទ្វេភាគីកម្ពុជានិងរុស្ស៊ីជាទំនាក់ទំនងដ៏យូរឡុង ផ្អែកទៅលើចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ក្រោយពីប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងកាលទូតកាលពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 1956 ប្រទេសទាំងពីរបានពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគីមួយនេះ។ អតីតសហភាពសូវៀតគឺជាតួអង្គដែលគាំទ្រដល់ការទាមទារឯករាជ្យរបស់កម្ពុជាពីបារាំង ជាពិសេសនៅក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះបរមរតនកោដ្ឋយើង នៅដើមទសវត្សរ៍ទី 50 ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ កម្ពុជានិងសហភាពសូវៀត បានបន្តទំនាក់ទំនងទ្វេភាគីនេះ ហើយក្រោយការដួលរលំនៃរបបខ្មែរក្រហម អតីតសហភាពសូវៀតបានបន្តជួយជ្រុំជ្រេង និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការស្ដារឡើងវិញនៃប្រទេសជាតិ ក៏ដូចជាការកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងនូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយពេលការបិទបញ្ចប់សង្គ្រាមត្រជាក់ ការដួលរលំនៃអតីតសហភាពសូវៀត ប្រទេសរុស្ស៊ីដែលទទួលមរតករដ្ឋពីអតីតសហភាពសូវៀតបានបន្តចូលរួមចំណែក នៅក្នុងការជួយកម្ពុជាកសាងប្រទេសជាតិពីសង្គ្រាមស៊ីវិល ហើយកម្ពុជានិងរុស្ស៊ី បានបន្តថែរក្សានិងលើកកម្ពស់នៅទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។ យើងឃើញថា ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីក តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច ការទូតថ្នាក់ខ្ពស់រវាងថ្នាក់នៃប្រទេសទាំងពីរ។ មុនពេលមានវិបត្តិកូវីតជាសកល យើងឃើញថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់ជាពិសេសនៅឆ្នាំ 2018-2019 គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា លើសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា បានកំពុងដើរតួនាទីសំខាន់ ដើម្បីពង្រឹងថែមទៀតនៅចំណងទ្វេភាគីនៃប្រទេសទាំងពីរ យើងឃើញថា នៅក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ បានកើនឡើង ទោះបីជាមានវិបត្តិកូវីដក៏ដោយ ជាអាទិ៍ការដោះដូរពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពីចំនួនទឹកប្រាក់ប្រមាណ 55.4លាន់ដុល្លា នៅក្នុងឆ្នាំ2019 ទៅដល់ 63.8លាន់ដុល្លា នៅក្នុងឆ្នាំ២០២០កន្លងទៅ។ ទំនាក់ទំនងទ្វេភាគីនេះគ្រប់ជ្រុងជ្រោយ ដោយសារតែការធ្វើប្រាស័យទាក់ទងរវាងប្រជាជននិងប្រជាជន តាមរយៈដំណើរទស្សនកិច្ចទេសចរណ៍របស់ជនជាតិរុស្ស៊ីមកកម្ពុជា ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌យុវជននិងយុវជន យើងក៏ត្រូវចងចាំដែរថា ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានការបណ្ដុះបណ្ដាល ការអប់រំ ពីអតីតសហភាពសូវៀតក៏ដូចជាប្រទេសរុស្ស៊ីមានចំនួនច្រើន បើសិនជាតាមតួរលេខរបស់ក្រសួងអប់រំ គឺមានប្រមាណជាជាង 8 ពាន់នាក់ ដែលបានកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី អ្នកដែលទទួលបានការសិក្សាពីប្រទេសរុស្ស៊ី ភាគច្រើនកំពុងតែមានតួនាទីសំខាន់ ទាំងនៅក្នុងក្របខណ្ឌសាធារណៈ ក៏ដូចជាក្នុងក្របខណ្ឌឯកជន។ ទាំងអស់នេះហើយ ជាមូលដ្ឋានដើម្បីឲ្យប្រទេសទាំងពីរអាចរឹតបន្តឹងនូវចំណងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន ចុងក្រោយយើងឃើញថា កម្ពុជានិងរុស្ស៊ីក៏បានជួយគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសការចូលរួមរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអាស៊ានជាតំបន់ស្នូលហើយកម្ពុជាបានជួយជ្រុំជ្រែងដល់រុស្ស៊ី ក្នុងការចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ា ក៏ដូចជាវេទិកាវិស័យការពារជាតិ។ ដោយសារតែរុស្ស៊ីមានបំណងចង់ចូលរួម នៅក្នុងតំបន់របស់យើងកាន់តែខ្លាំង កម្ពុជាអាចចូលរួមចំណែក ដើម្បីអនុញ្ញាតឱ្យរុស្ស៊ីមានតួនាទីនៅក្នុងតំបន់ ហើយយើងដឹងស្រាប់ហើយឆ្នាំក្រោយ កម្ពុជានឹងក្លាយជាប្រធានប្ដូរវេនរបស់អាស៊ាន លើសពីនេះទៅទៀត កម្ពុជាចាប់ពីខែសីហាខាងមុខនេះ នឹងក្លាយទៅជាប្រទេស សម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ានរុស្ស៊ី ហើយកម្ពុជានឹងបំពេញតួនាទីជាប្រទេសសម្របសម្រួលនោះ រយៈពេល 3 ឆ្នាំ ខ្ញុំគិតថា កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់ សម្រាប់ការចូលរួមរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង ហើយកម្ពុជាស្វាគមន៍វត្តមាន និងការចូលរួមរបស់រុស្ស៊ីដើម្បីការកសាងវត្តបនកម្មតំបន់អាស៊ីប៉ាស៊ីហ្វិកយើង ដែលជំរុញអោយមានការកសាងបន្ថែមទៀតនូវសន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់។

សំនួរ៖   យើងឃើញហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មានកិច្ចប្រជុំថ្នាក់ជាតិ ថ្នាក់រដ្ឋមន្ត្រីការបរទេស ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ជាមួយខាងមន្ត្រីក៏ដូចជា ទាក់ទងទៅនឹងផ្នែកធុរកិច្ចរបស់រុស្ស៊ីផងដែរ តើសម្រាប់នៅក្នុងព្រឹត្តិការណ៍មួយនេះ លោកបណ្ឌិតយល់ឃើញយ៉ាងណា ហើយនៅក្នុងនោះ យើងក៏ចង់ដឹងផងដែរ ថាតើកម្ពុជាគួរតែពង្រឹងលើវិស័យអ្វីខ្លះ ទាក់ទងទៅនឹងវិស័យធុរកិច្ចក៏ដូចជានៅក្នុងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជានិងរុស្ស៊ីបន្ថែមទៀត ដើម្បីឱ្យក្រៅពីទំនាក់ទំនងការទូតល្អហើយ យើងចង់ឲ្យពង្រឹងផ្នែកសេដ្ឋកិច្ចក៏ដូចជាវិស័យវិនិយោគនោះផងដែរ

ជាការពិត វេទិកាធុរកិច្ចកម្ពុជា-រុស្ស៊ី ជាវេទិកាមួយដែលយើងគួរតែស្វាគមន៍និងសាទរ ព្រោះតាមរយៈវេទិកាប្រភេទនេះ ប្រទេសយើងទាំងពីរ អាចមើលឃើញនូវកាលានុវត្តភាពនិងឱកាសច្រើនថែមទៀត ដើម្បីលើកកម្ពស់នូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងទ្វេភាគីនៃប្រទេសយើងទាំងពីរ ប៉ុន្តែយើងគួរតែទទួលស្គាល់ការពិតមួយថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានកម្រិតទាបនៅឡើយ។ យើងនៅមានកាលានុវត្តភាពជាច្រើន ដែលត្រូវលើកកម្ពស់ទាញយកផលប្រយោជន៍បន្ថែមទៀត ខ្ញុំគិតថា ដើម្បីទាញយកនូវកាលានុវត្តភាពនៃទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរមានភាពចាំបាច់ដើម្បីពន្លឿន និងបង្កើតនូវក្រុមប្រឹក្សាធុរកិច្ចកម្ពុជារុស្ស៊ី ដែលប្រទេសទាំងពីរបានឯកភាពគ្នានៅក្នុងការបង្កើតតាំងពីឆ្នាំ 2018 ក្រុមប្រឹក្សាធុរកិច្ចនេះ នឹងដើរតួនាទីសំខាន់ ដើម្បីជួយជំរុញក្រុមហ៊ុនរកស៊ី ក៏ដូចជាក្រុមហ៊ុនកម្ពុជា នៅក្នុងការចាប់យកឱកាសកាលានុវត្តភាពសេដ្ឋកិច្ច ធុរកិច្ចនៃប្រទេសទាំងពីរ ម្យ៉ាងទៀត នៅពេលដែលយើងកំពុងតែចរចាបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចយូរេស្យ៉ា (Economic Union) ខ្ញុំគិតថាកម្ពុជា និងរុស្ស៊ី គួរតែពិចារណាផងដែរ នៅក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-រុស្ស៊ី កិច្ចព្រមព្រៀងទ្វេភាគី និង កិច្ចព្រមព្រៀងក្នុងក្របខណ្ឌ ជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ កម្ពុជានិងរុស្ស៊ី ក៏មាននូវកាលានុវត្តភាពច្រើន ដើម្បីលើកកម្ពស់សហប្រតិបត្តិការជាពិសេសទៅលើនវានុវត្តន៍បច្ចេកទេសក៏ដូចជា Digital Transformation ការផ្លាស់ប្ដូរនៃប្រព័ន្ធឌីជីថល និងការលើកកម្ពស់សហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាពទាំងស្ថាប័ន សមត្ថភាពធនធានមនុស្ស ទៅលើវិស័យទាំងពីរ សហប្រតិបត្តិការទៅលើវិស័យថាមពល លើវិស័យបរិស្ថានលើវិស័យ Cyber security ក៏ជាកាលានុវត្តភាពថ្មីថែមទៀត ដើម្បីឱ្យរុស្ស៊ីនិងកម្ពុជា អាចពង្រឹងនូវទំនាក់ទំនងរបស់ខ្លួន។ ខ្ញុំគិតថា កម្ពុជានិងរុស្ស៊ីគួរតែពិនិត្យមើលទៅលើការធ្វើនៅគំនិតផ្ដួចផ្ដើមវប្បធម៌ពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំពុងជំរុញ។ សម្ដេចនាយករដ្ឋមន្ត្រីនៅពេលថ្មីៗនេះ បានដាក់ចេញនូវទស្សនទានថ្មីមួយ គឺចច្រករបៀងវប្បធម៌ រីឯ ប្រមុខរដ្ឋាភិបាលរុស្ស៊ីគាត់ក៏បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមវប្បធម៌ថ្មីមួយដែរ នោះគឺម៉ារ៉ាតុងវប្បធម៌ ខ្ញុំគិតថា គំនិតផ្ដួចផ្ដើមទាំងពីរមាននៅមូលដ្ឋាន និងចក្ខុវិស័យស្រដៀងគ្នា ដូច្នេះកម្ពុជានិងរស្ស៊ីគួរតែលើកកម្ពស់នូវទស្សនទានវប្បធម៌ទាំងពីរ ហើយព្យាយាមលើកកម្ពស់នៅភាពបំពេញគ្នាទៅវិញទៅមក រវាងគំនិតផ្ដួចផ្ដើមទាំងពីរដើម្បីសម្រេចបាននូវចក្ខុវិស័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញ។

សំនួរ៖ ដោយឡែកទាក់ទង ឥទ្ធិពលរបស់រុស្សុីនៅក្នុងតំបន់មានលក្ខណៈយ៉ាងដូចម្ដេចដែរ?

រុស្ស៊ីបានកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងតំបន់របស់យើង បើសិនជាខ្ញុំចាំមិនខុសនៅក្នុងឆ្នាំ 2010 ប្រធានាធិបតី Putin បានដាក់ចេញនៅគោលនយោបាយការបរទេសថ្មីមួយរបស់រុស្ស៊ីមកកាន់តំបន់របស់យើង នោះគឺនយោបាយការបរទេសដែលផ្អែកទៅលើ Turning to the east ទីក្រុងម៉ូស្គូល បានជំរុញនូវគំនិតផ្ដួចផ្ដើមនោះ ជាពិសេសតាមរយៈការពង្រឹងទំនាក់ទំនងជាមួយនិងអាស៊ាន ការចូលរួមចំណែកនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគីនៅក្នុងតំបន់ ជាពិសេសយន្តការដែលអាស៊ានដឹកនាំ ដូចជាវេទិកាតំបន់អាស៊ាន ASEAN Rigional Forum ក៏ដូចជា East Asia Summit ហើយកាលពីខែឧសភា ឆ្នាំ 2016 វាគឺជាប្រវត្តិសាស្ត្រមួយទៀត ក្នុងទំនាក់ទំនងរវាងអាស៊ាននិងរុស្ស៊ី ដោយសារនៅក្នុងឆ្នាំនោះអាស៊ាននិងរុស្ស៊ី បានរៀបចំនូវកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបទី 20 នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាននិងរុស្ស៊ី ដែលកិច្ចប្រជុំកំពូលនោះបានរៀបចំនៅតំបន់ស៊ូជីប្រទេសរុស្ស៊ី កិច្ចប្រជុំកំពូលនោះបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមនិងចក្ខុវិស័យក្រោមមូលបទ បោះជំហានទៅមុខទៅរកភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាននិងរុស្ស៊ី យើងឃើញថា នៅពេលចុងក្រោយនេះ រុស្ស៊ីបានកំពុងតែលើកកម្ពស់កិច្ចការចូលរួមដ៏សកម្មជាងមុន នៅក្នុងតំបន់របស់យើង យើងឃើញថា រុស្ស៊ីក៏បានរៀបចំនូវវេទិកាជាច្រើននៅក្នុងតំបន់ ជាពិសេសជាមួយ និង អាស៊ានទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ទាំងក្នុងក្របខណ្ឌគណបក្សនយោបាយ ប៉ុន្តែខ្ញុំសូមរំលេចនូវការរិះគន់មួយចំនួន ដែលអ្នកវិភាគ អ្នកតាក់តែងគោលនយោបាយការបរទេសមួយចំនួននៅក្នុងតំបន់ មានចំពោះការរួមចំណែករបស់រុស្ស៊ីនៅក្នុងតំបន់របស់យើង មានការលើកឡើងថា ការចូលរួមរបស់រុស្ស៊ី ខ្វះនៅសង្គតភាព ក៏ដូចជាការប្ដេជ្ញាចិត្តកម្រិតកំពូលបំផុតរបស់ថ្នាក់ដឹកនាំរុស្ស៊ី បើយើងមើលវេទិការបស់អាស៊ានជាពិសេសវេទិកាដ៏សំខាន់ កម្រិតយុទ្ធសាស្ត្រនៅក្នុងតំបន់គឺ East Asia Summit រុស្ស៊ីបានចូលរួមនៅក្នុងវេទិកានេះចាប់តាំងពីឆ្នាំ 2011 ប៉ុន្តែចាប់ពីពេលនោះមករហូតដល់ពេលបច្ចុប្បន្ន ការចូលរួមរបស់រុស្ស៊ីគឺត្រឹមតែថ្នាក់រដ្ឋមន្ត្រីការបរទេស ការចូលរួមត្រឹមថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដទៃទៀត ជាពិសេសប្រទេសអាស៊ានចំនួន 10 និងដៃគូចំនួន 7 ទៀតបូកជាមួយរុស្ស៊ី 8 មានការបង្ហាញអំពីការប្រាជ្ញាចិត្តកម្រិកំពូលបំផុតរបស់រុស្ស៊ី ហើយខ្ញុំសង្ឃឹមថា នៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំក្រោយ រុស្ស៊ីរៀបបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ជាងនេះ នៅក្នុងការចូលរួមវេទិកានៅក្នុងតំបន់ ជាពិសេសវេទិកាដែលអាស៊ានកំពុងតែដឹកនាំ។ ជំហានទីពីរ មានការរិះគន់ដែលថា ការចូលរួមរបស់រុស្ស៊ីនៅក្នុងតំបន់រាំងខ្វះនៅទំនាក់ទំនងសេដ្ឋកិច្ចជាដុំកំភួន ដូច្នេះខ្ញុំគិតថា ដើម្បីឆ្លើយតបទៅការរិះគន់ទាំងអស់នេះ រុស្សុីនិងអាស៊ានគួរតែពិចារណានៅក្នុងការចរចា ដើម្បីឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-រុស្ស៊ី ហើយប្រសិនបើកិច្ចការព្រមព្រាងពាណិជ្ជកម្មសេរីនោះរកស៊ីត្រូវបានបង្កើតឡើង វានឹងជាមូលដ្ឋានដើម្បីលើកកម្ពស់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី ក៏ដូចជាលើកកម្ពស់នូវការចូលរួមកាន់តែសកម្ម កាន់តែមានប្រសិទ្ធភាព ដល់ការកសាងវិមត្តគណៈកម្មទាំងសេដ្ឋកិច្ច ទាំងសន្តិសុខរបស់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង នោះគឺជាផលប្រយោជន៍ទាំងរុស្ស៊ី ផលប្រយោជន៍សម្រាប់កម្ពុជា មិត្តដ៏ល្អមួយរបស់រុស្ស៊ី ហើយក៏ជាផលប្រយោជន៍រួមរបស់តំបន់ ផលប្រយោជន៍នៃការកសាងសន្តិភាពស្ថេរភាពកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង៕

***********

វាគ្មិន៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner