តំបន់មួយចំនួននៅប្រទេសក្រិក នៅតែមានភ្លើងឆេះព្រៃ ចាប់តាំងពីសប្តាហ៍មុន

នៅ​ប្រទេស​ក្រិក​មាន​ភ្លើង​ឆេះ​ព្រៃ​ឆាប​ឆេះ​អស់​រយៈ​ពេល​ ៥​ ថ្ងៃ​មក​ហើយ​តាំង​ពី​សប្តាហ៍​មុន​។ អណ្តាត​ភ្លើង​បាន​ឆាប​ឆេះ​​ក្រុង​មួយ​នៅ​ជិត​ទី​ក្រុង​ Athens ពេញ​មួយ​យប់​បណ្តាល​អោយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ជម្លៀស​ដោយ​ទូក​ចេញ​ពី​កោះ​ Evia​ ​។

កោះ​ Evia​ ​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃប្រទេស​ក្រិក​ឆាប​ឆេះ​​ចាប់តាំង​ពី​សប្តាហ៍​មុន​ ហើយ​ភ្លើង​បាន​បន្តឆាប​ឆេះ​យ៉ាង​​ឆាប់​រហ័ស​នៅ​ផ្នែក​ជា​ច្រើន​ក្នុង​តំបន់​ដោយ​បាន​រាល​ដាល​ដល់​ព្រៃ​រាប់​ពាន់​ហិចតា​នៅ​ទូ​ទាំង​ផ្នែក​ខាង​ជើង​នៃ​កោះ​នោះ​។

ភ្លើង​ឆេះ​ព្រៃ​ជាង​ ៤០០​ ករណី​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​ចុង​ក្រោយ​ដោយ​កន្លែង​ដែល​មាន​ភ្លើង​ឆេះ​ខ្លាំង​បំផុត​គឺ​នៅ​តំបន់​ Evia​​​ ដែល​ជា​កោះ​ក្រិច​ធំ​ជាង​គេ​ទី​ ២​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​នៅ​ក្នុង​ទ្វីប​អ៊ឺរ៉ុប​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​កន្លែង​ដែល​បណ្តាល​អោយ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner