ប្រជាជនបារាំង ធ្វើការតវ៉ានឹងវិធានការណ៍ថ្មី របស់រដ្ឋាភិបាល

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៌មុន​ ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​នៅ​ទូ​ទាំង​ប្រទេស​បារាំងដើម្បី​ប្រឆាំង​នឹង​វិធានការណ៍​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​កូវីដ-១៩​ ។

វិធានការណ៍​ថ្មី​នោះ​គឺ​តម្រូវ​អោយ​បង្ហាញ​ប័ណ្ណ​សុខភាពមុន​ចូល​ទៅ​ក្នុង​កន្លែង​អាជីវកម្ម​ភាគ​ច្រើន​ ឬ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​។

នៅ​ក្នុង​ការ​តវ៉ា​នោះ​ ក្រុម​អ្ន​កតវ៉ា​បាន​កាន់​ផ្លាក​ដែល​សរសេរ​ថា សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​បាត់​បង់ និង​កូន​របស់​ពួក​គេ​នឹង​មិន​មាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ-១៩​ ឡើយ​។

រដ្ឋាភិបាល​បារាំង​កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅ​ដល់​ប្រជាជន​ខ្លួន​ក្នុង​ការតម្រូវ​អោយ​បង្ហាញ​​ប័ណ្ណ​សុខភាព​ដើម្បី​ចូល​ទៅ​កាន់​កន្លែង​កំសាន្ត​ និង​កម្មវិធី​ដែល​មាន​ការ​ប្រមូល​ផ្តុំ​មនុស្សលើស​ពី ៥០​ នាក់​ ។

ប័ណ្ណ​សុខភាព​នោះ​ត្រូវ​បញ្ជា្កក់​ថា​ សមី​ខ្លួន​មិន​មាន​ផ្ទុក​វីរុស​កូវីដ-១៩​ ក្នុង​រយៈពេល ៤៨ ម៉ោង​មុន​ចូល​រួម​កម្មវិធី​ណា​មួយ ឬ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច​រាល់ និង​ជា​សះ​ស្បាយ​ពី​កូវីដ-១៩ រយៈពេល​ ១៥ ថ្ងៃ​មុន​ចូល​រួម​កន្លែង​មាន​មនុស្ស​ច្រើន​។

ប្រភព៖ NPR

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner