នៅត្រីមាសទី២ ឆ្នាំ២០២១ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីកើនឡើង៧.០៧ភាគរយ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានងើបចេញពីវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយបានរាយការណ៍ពីអត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល១៧ឆ្នាំ ប៉ុន្តែអ្នកវិភាគបានព្រមានថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងជួបការធ្លាក់ចុះ ដោយសារតែការកើនឡើងករណីឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ។

បើតាមប្រធានទីភ្នាក់ងារស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី លោក ម៉ាហ្គោ យូវុនណូ (Margo Yuwono) នៅត្រីមាសទី២ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានកើនឡើង៧.០៧ភាគរយ ពោលគឺនៅអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ លោកបន្តថា នៅក្នុងអំឡុងខែមេសា ដល់ខែមិថុនា ត្រូវបានជំរុញដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ហើយថា ការកើនឡើងនៃការចល័តក្នុងសហគមន៍នៅត្រីមាសទី២ ឆ្នាំ២០២១ បានជំរុញកំណើននៃការចំណាយលើការប្រើប្រាស់ក្នុងគ្រួសារចំនួន៥.៩៣ភាគរយ។

លោក ម៉ាហ្គោ យូវុនណូ បញ្ជាក់ទៀតថា ការនាំចេញកាន់តែខ្ពស់ គឺជាលទ្ធផលនៃតម្រូវការខ្ពស់ពីដៃគូនាំចេញរបស់ឥណ្ឌូនេស៊ី ស្របពេលដែលការចល័តមានកម្រិតខ្ពស់ ហើយចំនួនប្រាក់កម្ចីរបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះក្នុងអំឡុងពេលនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner