ខេត្តកំពង់ចាម ឆ្លងថ្មី៣៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៣៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៧នាក់, ស្រុកកំពង់ សៀម២នាក់, ស្រុកកងមាស៣នាក់,ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់២នាក់ មកពីខេត្តក្រចេះ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីរាជធានីភ្នំពេញ៣នាក់។ 

ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner