ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានរកឃើញការឆ្លងថ្មីចំនួន១៧នាក់និងមានការស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី១៧នាក់នេះ បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងម្នាក់, ស្រុកកំពង់ ត្រឡាចម្នាក់, ស្រុកជលគីរី៣នាក់, ស្រុកទឹកផុស៣នាក់, ស្រុកបរិបូរណ៍៣នាក់, ស្រុករលាប្អៀរ៤នាក់​ និងឆ្លង លើពលរដ្ឋមកពីខេត្តកំពង់ធំ២នាក់។

ចំណែកអ្នកស្លាប់ថ្មី២នាក់រួមមានបុរសអាយុ៧៧ឆ្នាំនៃស្រុកកំពង់លែង និង ស្ត្រីអាយុ៣៤ឆ្នាំនៃក្រុងកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំងមានការឆ្លងសរុប២ពាន់១៥នាក់និងការស្លាប់ចំនួន៤៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner