B​ioN​T​e​c​h​ ដែល​រួមដៃផលិតវ៉ាក់សាំកូវីដជាមួយក្រុមហ៊ុនអាមេរិក P​f​i​z​e​r រក​បាន​៦​.​២​ពាន់​លាន​ដុល្លារ​ ​​ត្រឹម៣ខែ

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​របស់​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​បាន​រកចំណូល​បាន​៥​.​៣​ពាន់​លាន​អឺ​រ៉ូ ​ឬ​ ​៦​.​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ត្រីមាស​ទី​២​ ​នៃ​ឆ្នាំ​២​០​២​១​ ​កើន​ឡើង​៤​២​លាន​អឺ​រ៉ូ ​បើ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​ ​នេះ​បើ​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល្លឺម៉ង់​មួយ​នេះ​ប្រកាស​ ​កាលពី​ថ្ងៃ​ទី​៩​ ​សីហា​ ​។

ចំណូល​ដុល​របស់​ក្រុមហ៊ុន​ក្នុង​អំឡុង​ពេល​៣​ខែ​មកនេះ​ ​គេ​ប៉ាន់ស្មាន​ថា​ ​២​.​៨​ពាន់​លាន​អឺ​រ៉ូ​បាន​មកពី​កា​រលក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ពោល​គឺ​ក្រោយពេល​ខាតបង់​ចំណូល​៨​៨​.​៣​លាន​អឺ​រ៉ូ ​កាលពី​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ក្រុមហ៊ុន​ដដែល​។​ ​ក្រុមហ៊ុន​ B​ioN​T​e​c​h​ ​រួម​នឹង​ក្រុមហ៊ុន​ ​P​f​i​z​e​r ​បាន​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ច្រើនជាង​១​ពាន់​លាន​ដូ​ស​ ​ទូទាំង​ពិភពលោក​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​។​

​ក្រុមហ៊ុន​ B​ioN​T​e​c​h​ ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ ​P​f​i​z​e​r (​អាមេរិក​) ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជាង​២​.​២​ពាន់​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ហើយនិង​ច្រើនជាង​១​ពាន់​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​២​។​ ​ក្រុមហ៊ុន​នេះ​ព្យាករណ៍​ថា​ ​នឹង​លក់​វ៉ាក់សាំង​នេះ​ ​ឲ្យបាន​១​៥​.​៩​ពាន់​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner