​វៀតណាម​ជំរុញការ​ផលិត​រថយន្ត​អគ្គិសនី​ក្នុងប្រទេសច្រើន​ ​ជាមួយនឹង​ការ​កាត់ថ្លៃ​ចុះ​ប​ញ្ចី

ក្រសួងសេដ្ឋកិច្ច​វៀតណាម​បានឲ្យ​ដឹង​ថា​ ​តម្លៃ​ចុះបញ្ជី​រថយន្ត​អគ្គិសនី​ត្រូវតែ​ថោក​ជាង​រថយន្ត​ប្រើប្រាស់​សាំង​ពាក់កណ្តាល​ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ឲ្យ​មាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​កាលពី​ថ្ងៃ​ទី​១​០​ ​សីហា​។​

​ប្រភព​ថា​ ​តម្លៃ​បច្ចុប្បន្ននេះ​ជាមួយនឹង​រថយន្ត​តិច​ជាង​៩​កៅអី​ ​គឺ​ពី​១​០​ទៅ​១​៥​ភាគរយ​ ​ប៉ុន្តែ​ក្រសួង​ចង់ឲ្យ​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​មាន​ត្រឹម​ពី​៥​ទៅ​៧​.​៥​ភាគរយ​ ​ដោយ​តម្លៃ​បែប​នេះ​នឹង​មាន​ស​ពុល​ភាព​៥​ឆ្នាំ​។​ ​កាលពី​ខែ​ឧសភា​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​វៀតណាម​ ​V​in​group​ ​បាន​ស្នើសុំ​ឲ្យ​មានការ​បន្ធូរបន្ថយ​ពន្ធ​និង​តម្លៃ​ចុះបញ្ជី​ផ្សេងៗ​ ​ខណៈ​ដែល​ខ្លួន​ប្រុងប្រៀប​ខ្លួន​ចាប់ផ្តើម​លក់​រថយន្ត​អគ្គិសនី​ ​នៅ​ឆ្នាំ​២​០​២​១​នេះ​។​ ​រថយន្ត​ប្រភេទ​ ​V​in​Fast​ ​របស់​ខ្លួន​ ​ជា​ផលិត​ផ​កម្ម​រថយន្ត​អគ្គិសនី​តែមួយ​គត់​នៅ​វៀតណាម​នេះ​ ​ដាក់​ផែនការ​ផលិត​រថយន្ត​ប្រចាំ​ឆ្នាំ​ ​២​៥​ម៉ឺន​គ្រឿង​។​

​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​នេះ​ ​ដែល​មាន​តម្លៃ​ប្រមាណ​៥​៩​០​លាន​ដុ​ង​ ​ឬ​២​៥​៧​០​០​ដុល្លារ​អាមេរិក​នឹង​ចាប់ផ្តើម​ចែកចាយ​ហើយ​ ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​ ​នេះ​បើ​តាម​ប្រភព​ដដែល​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner