អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៣៣០ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៩១នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៣៣០ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៩១នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន២ពាន់៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧១ម៉ឺន៨ពាន់៨២១ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន២ពាន់៤២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន៦១៩នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៩ពាន់៩៩១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២៩ម៉ឺន៩ពាន់៧៦៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២០១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៦០២នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៩ពាន់៨៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧៩ម៉ឺន៥ពាន់៩៥១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៣៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៥៨៨នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៨ពាន់៥៦០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៧ម៉ឺន៦ពាន់១៥៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់២២០នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៦១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣ម៉ឺន៣ពាន់១២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់១៤នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៩ពាន់៣៣៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២២ម៉ឺន៤ពាន់៨៩៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៦០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៧៥៧នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន២ពាន់៨៩៨ករណី។ ចំណែកការស្លាប់ថ្មី១៧ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦០២នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៥៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៨៩០ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន៣១៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ពាន់៨៧៦ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៤២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤០៦ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន២០ម៉ឺន៦ពាន់៧៨៦ករណី, និងការស្លាប់មាន១៧ម៉ឺន៥ពាន់១៥នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៤លានករណី, និងការស្លាប់មានជាង៤លាន៣២ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner