កម្ពុជា ឆ្លងកូវីដ១៩ ចំនួន៤៩៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៤៩៩ករណី ដែលជាតួលេខឆ្លង ទាបជាងគេលើកដំបូងគិតចាប់តាំង ពីដើមសីហាមកនេះ។ ការឆ្លងដែលមានជាង៦០០ករណីនៅថ្ងៃទី១សីហាដំបូង, បានបន្តធ្លាក់មកនៅជាង៥០០ ករណីរយ:ពេល៨ថ្ងៃជាប់ៗគ្នា, និងនៅថ្ងៃទី១០សីហានេះការឆ្លងបានធ្លាក់ពីខ្ទង់ជាង៥០០មកនៅជាង៤០០ករណី ដែលជាលើកដំបូងបង្អស់ក្នុងខែសីហានេះ។

ការឆ្លងចំនួន៤៩៩ករណីនៅថ្ងៃអង្គារិ៍នេះបានថយចុះ ចំនួន៩ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៤៩៩ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៣៧៤ករណី។ នេះជាតួលេខថយចុះចំនួន១៣ករណី បើប្រៀបធៀបនឹងម្សល មិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១២៥ករណីដែលកើនឡើង៤ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧នាក់ដែលថយចុះ៦នាក់ប្រៀបធៀប នឹងម្សិលមិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧១ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៧ម៉ឺន៦៦៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន ៨ម៉ឺន២ពាន់៨៩៨ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦០២នាក់ និងការព្យាបាលជាសះស្បើយ សរុបមាន ចំនួន ៧ម៉ឺន៧ពាន់៣៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner