ក្រសួងសុខាភិបាល ណែនាំការធ្វើតេស្តរកកូវីដ១៩ តាមកន្លែងអង្គភាព និងស្ថាប័ន (Video Inside)

ក្រសួងសុខាភិបាលបានប្រាប់ស្ថាប័នរដ្ឋ, ក្រុមហ៊ុន, សហគ្រាស, រោងចក្រនិងទីតាំងដែលមានអង្គការចាត់ តាំង ត្រូវធ្វើតេស្តជាប្រចាំទៅលើមន្ត្រីនិងបុគ្គលិករបស់ខ្លួនដើម្បីរួមចំណែកដល់ការកាត់បន្ថយការរីករាលដាល នៃ ជម្ងឺកូវីដ១៩។

ការប្រាប់ធ្វើតេស្តលើបុគ្គលិកនេះ បានធ្វើតាមរយៈសារាចរណែនាំមួយនៅថ្ងៃអង្គារទី១០សីហា ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តចែកចាយឧបករណ៍តេស្តរហ័សក្នុងតម្លៃដើមដែលបានជាវមក ពីខាងក្រៅ។ សារាចរណែនាំ៧ចំណុចចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉មប៊ុនហេង បាន ណែនាំមន្ទីរពេទ្យឯកជននិងគ្លីនីក ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋក្នុងតម្លៃទាបសមស្របគ្រាដែល ការយកសំណាកលើពលរដ្ឋដែលមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័ស ត្រូវរៀបចំធ្វើនៅតាមស្រុក ខណ្ឌ ឬតាមឃុំនិងសង្កាត់។

សេចក្តីណែនាំដដែល បានប្រាប់ឧសថស្ថាននិងឧសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ត រហ័សក្នុងតម្លៃសមស្របដើម្បីឪ្យប្រជាជនមានលទ្ធភាពទិញយកមកធ្វើតេស្តដោយមានការត្រួតពិនិត្យហ្មត់ចត់ ដោយក្រុមសិក្សានិងស្រាវជ្រាវរកឳសថនិងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner