រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង១១ម៉ឺន៧ពាន់នាក់ (Video Inside)

ពលរដ្ឋចំនួន១១ម៉ឺន៧ពាន់៧៨៥នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន២សែន៦ម៉ឺន៩ពាន់៧៤៤នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៥លាន៩សែន៤ម៉ឺន៩ពាន់៨៧៩នាក់។

កម្ពុជាដែលមានប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥១កណ្តក់សញ្ញា៦៨ភាគរយនៅ ទន្ទឹមនឹងចំណាត់ការដាក់ចេញការចាក់ដូសទី៣ដែលជាដូសជម្រុញបន្ថែមទៀតលើពលរដ្ឋមួយចំនួនដើម្បីការ បង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តាខេត្តមួយចំនួន។  

យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលទើបនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ ទើបនឹង ចាក់បានលើមនុស្សចំនួន១ម៉ឺន៨ពាន់១៩៧នាក់នោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner