ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ។ នេះជាតួលេខឆ្លងកើន១៨នាក់និងតួលេខស្លាប់កើនម្នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។

យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំពង់ ត្របែក៩នាក់, ស្រុកពារាំង៨នាក់, ស្រុកកំចាយមារ៦នាក់, ស្រុកពាមរក៍៦នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកពាមជរ ៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និងស្រុកស៊ីធរកណ្ដាល២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១បុរសអាយុ៤៦ឆ្នាំជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៧០ឆ្នាំនៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ 

ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៤ពាន់៩៨២នាក់ក្នុងនោះ២នាក់ បានឆ្លងនឹងវីរុសបំប្លែងថ្មីDelta, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧២០ នាក់និងស្លាប់៨៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner