ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ១៣នាក់និងតួលេខស្លាប់៣នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។ 

យោង តាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៥នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, ការធ្វើតេស្តលើអ្នកសង្ស័យ នានា រកឃើញ១០នាក់ និង១១នាក់ទៀត ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ស្ត្រីអាយុ៦០នៅក្រុងបាវិត, ទី២ ស្ត្រីអាយុ៥៣ឆ្នាំនៅស្រុកស្វាយទាប និងទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅក្រុង ស្វាយរៀង។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់កើនសរុបចំនួ១១៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner