Messi នឹងបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិបថ្មី ពេល PSG ពេលប៉ះ Strasbourg នាចុងសប្តាហ៍នេះ
អត្ថបទដោយ៖
សារ៉ាន ទីងី
Lionel Messi ដែលទើបចុះកិច្ចសន្យារួចរយៈពេល ២ឆ្នាំជាមួយ Paris Saint-Germain នឹងអាចបង្ហាញខ្លួនសម្រាប់ប្រកួតដំបូងពេលក្លិប ប៉ះ Strasbourg ក្នុងដីនៅ Ligue 1 នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ។
ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលបារាំង Ligue 1 នឹងឈានចូលសប្តាហ៍ទី២ នៃរដូវកាលថ្មីឆ្នាំ២០២១-២០២២ ដោយមាន ២០ក្រុមចូលរួមប្រកួត ២ជើង គ្រាដែល PSG ក្នុងនាមជាក្រុមរងជើងឯករដូវកាលមុន ក៏រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកផងដែរ,m,kdkxhj ពេលយកឈ្នះម្ចាស់ផ្ទះ Troyes ក្នុងលទ្ធផល ២-១។
Messi ដែលទទួលប្រាក់ឈ្នួលជាង ៦៩ម៉ឺនក្នុង ១សប្តាហ៍ នឹងចាប់ដៃគូជាមួយមិត្តចាស់ Neymar និង Kylian Mbappe នៅតំបន់ប្រយុទ្ធខាងលើ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។