អ្នកប្រដាល់ហ្វីលីពីន Pacquiao ត្រូវជួបដៃគូថ្មី បន្ទាប់ពី Spence បានដកខ្លួន

បញ្ហារបួសបានធ្វើអោយអ្នកប្រដាល់សញ្ជាតិអាមេរិក Errol Spence បានដកខ្លួនចេញក្នុងជំនួបជាមួយ Manny Pacquiao ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។


គួរបញ្ជាក់ថា កីឡាករ Spence ត្រូវប្រកួតការពារខ្សែក្រវ៉ាត់ WBC និង IBF ប្រភេទទម្ងន់ Welterweight របស់ខ្លួនជាមួយនឹង Manny Pacquiao ។ ប៉ុន្តែថ្មីៗនេះ កីឡាករអាមេរិកបានប្រកាសព័ត៌មាន ពីបញ្ហារបួសភ្នែក ដោយគ្រូពេទ្យបដិសេធមិនឲ្យប្រកួតតម្រូវអោយធ្វើការវះកាត់ជាបន្ទាន់ ។
បានដកខ្លួនរបស់ Spence ត្រូវអោយកីឡាករគុយបា វ័យ៣៥ឆ្នាំ Yordenis Ugas ប្រកួតជំនួសវិញ ដោយមិនផ្លាស់ប្តូរថ្ងៃប្រកួតនោះឡើយ ។ Spence បានបង្ហាញការខកចិត្តខ្លាំងណាស់ ដែលមិនអាចប្រកួតជាមួយ Pacquiao ។


សូមបញ្ជាក់ថា កីឡាករ Yordenis Ugas ធ្លាប់ប្រកួតបាន៣០ដង ឈ្នះ២៦ ចាញ់៤ ប៉ុណ្ណោះ ។ ១២ប្រកួតចុងក្រោយចាញ់តេម្ដងគត់ ក្រោមកណ្ដាប់ដៃរបស់កីឡាករអាមេរិក Shawn Porter កាលពីខែមីនា ឆ្នាំ២០១៩ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner