តុលាការចិន ផ្តន្ទាទោសប្រហារជីវិតដល់ជនជាតិកាណាដាម្នាក់

កាល​ពី​ថ្ងៃ​អង្គារ​ ទី ១០ សីហា​តុលាការ​ចិន​បាន​សម្រេច​ផ្តន្ទា​ទោស​ប្រហារ​ជីវិត​ទៅ​បុរស​ជន​ជាតិ​កាណាដា​ ​កំឡុង​ពេល​មាន​សវនាការ​បទ​បត្យាប័ន​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​ ។

លោក​ Robert​ Lloyd​ Schellenberg​ ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​រត់​ពន្ធ​ ជួញ​ដូរ ​ដឹកជញ្ជូន និងផលិត​គ្រឿង​ញៀន​ និង​បាន​ទទួល​ទោស​ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១៥​ ឆ្នាំ​ដោយ​អាជ្ញាធរ​នៅ​ខេត្ត ​Liaoning​ ភាគឥ្ឍសាន​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ២០១៨​ ។

ប៉ុន្តែ​បន្ទាប់​ពី​អាជ្ញាធរ​កាណាដា​ចាប់​ខ្លួន​លោក​ស្រី​ Meng​ Wanzhou​ ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​អាកាសយានដ្ឋាន​ Vancouver​ ប្រទេស​កាណាដា​តាម​សំណើ​របស់​អ្នក​ស៊ើប​អង្កេត​អាមេរិក​កាល​ពី​ចុង​ឆ្នាំ​ ២០១៩​ លោក​ Schellenberg​ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​វិញ​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ RFA លោក​​ Zhang​ Dongshuo​ ដែល​ជា​មេធាវីរបស់​លោក Schellenberg បាន​និយាយថា​ លោក Schellenberg មិន​មាន​ឱកាស​ក្នុង​ការ​ផ្តល់​និយាយ​ជាមួយ​មេធាវី

​ការពារ​​ក្តី​​របស់​​លោក​ទេ។ លោក​បាន​និយាយ​ថា​ តុលាការ​កំពូល​ត្រូវ​តែ​ពិនិត្យ​សំណុំ​រឿង​នេះ​ជា​មុន​សិន​ មុន​ពេល​ផ្តន្ទាទោស​ប្រហារ​ជីវិត​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner