បុគ្គលិកក្រុមហ៊ុន ហ្គូហ្គោល (Google ) ធ្វើការពីផ្ទះប្រឈមមុខនឹងការកាត់ប្រាក់ខែ

បុគ្គលិក​ក្រុមហ៊ុន​ហ្គូហ្គោល​(Google )​ដែល​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​តែ​មួយ​មុន​ពេល​មាន​ជំងឺរាតត្បាត​កូវីដ១៩​អាចនឹង​ឃើញមាន​បម្រែបម្រួល​ចំពោះ​ប្រាក់​ខែ​របស់​ពួកគេ ​ប្រសិន​បើ​ពួក​គេ​ប្តូរ​ទៅ​ធ្វើ​ការ​ពីផ្ទះ​ជា​អចិន្ត្រៃយ៍​ ។

ការផ្លាស់ប្តូរ​នេះ​គឺ​ជា​ការ​ពិសោធន៍​នៅ​ ទូទាំង​​តំបន់​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ Silicon Valley ហើយ​​នឹង​អាច​ជា​គំរូ​សម្រាប់​ក្រុមហ៊ុន​យក្ស​ផ្សេង​ទៀត​។ ក្រុមហ៊ុន​ហ្វេសប៊ុក​ និង​ Twitter ​ ក៏​បាន​កាត់​បន្ថយ​ប្រាក់​ខែ​សម្រាប់​ និយោជិត​ដែល​ធ្វើការ​ពី​ចម្ងាយ​ហើយ​បាន​ផ្លាស់​លំនៅ​ទៅ​តំបន់​ ដែល​មិន​សូវ​តម្រូវ​ឲ្យ​ចំណាយ​ច្រើន។​

បុគ្គលិក​ហ្គូហ្គោល​(Google) ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន ឲ្យដឹង​ថា​ ជា​ធម្មតា​គាត់​ធ្វើដំណើរ​ ទៅ​ការិយាល័យ​ រដ្ឋ សីអាថល (Seattle ) ហើយ​គាត់​ទំនង​នឹង​ត្រូវបាន​កាត់​បន្ថយ​ប្រាក់​ខែ​របស់គាត់​ប្រហែល​ ១០% ​ដោយ​សារ​គាត់​ធ្វើការ​ពី​ផ្ទះ​ពេញ​ម៉ោង​ ។

និយោជិក​ដទៃ​ក៏​កំពុង​ពិចារណា​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ផងដែរ ប៉ុន្តែ​ពួក​គេ​នៅ​តែ​សំរេច​ចិត្ត​បន្ត​ទៅការិយាល័យ​ ទោះ​បី​ជា​មាន​ការ​ធ្វើ​ដំណើរ​ចំណាយ​ពេល​ ដល់​ពីរ​ម៉ោង​ក៏​ដោយ​ ដោយសារ​ការ​កាត់ប្រាក់ខែ​គាត់​ខ្ពស់​ ជាង​ថ្លៃ​ចំណាយ​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ។​ 

បទ​សម្ភាសន៍​ជា​មួយ​និយោជិក​ក្រុមហ៊ុន​ហ្គូហ្គោល (Google) បាន​បង្ហាញ​ ថា​ការ​កាត់​បន្ថយប្រាក់​ខែ​ខ្ពស់​បំផុត​អាច​ដល់​ ២៥% ​នៃ​ប្រាក់ខែ​ដើម​អាស្រ័យ​លើ​ទីតាំង​របស់​បុគ្គលិក។

អ្នក​នាំ​ពាក្យ​របស់​ហ្គូហ្គោល​ (Google )បាន​និយាយ​ថា​ ក្រុមហ៊ុន​នឹង​មិន​ផ្លាស់​ប្តូរ​ប្រាក់​ខែ​របស់និយោជិត​ ដោយ​សារ​ពួក​គេ​ប្តូរ​ការ​ធ្វើ​ការ​ពី​ការិយាល័យ​ ទៅ​ជាការ​ធ្វើការ​មកពីផ្ទះ​នោអទេ។ 

ឧទាហរណ៍​និយោជិត​ដែល​ ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ទី​ក្រុង​ញូវយ៉ក​ នឹង​ត្រូវ​បាន​ទទួលប្រាក់ខែ​ដូច​គ្នា​នឹង​អ្នក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ​ ពី​ទីតាំង​ផ្សេង​ក្នុង​ទីក្រុង​ញូវយ៉ក​ដែរ​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner