រកឃើញអ្នកឈ្នះលុយសុទ្ធ៩០០០០ដុល្លារម្នាក់ទៀតក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ១ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ»

រាជធានីភ្នំពេញ៖ស្ត្រីមួយរូបពិតជាមានសំណាងដោយបានឈ្នះប្រាក់រង្វាន់រហូតដល់៩ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាតតាមរយៈក្នុងកម្មវិធី«ឈ្នះលុយសុទ្ធ១ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ»។

          ស្រ្តីមានសំណាងល្អរូបនេះ ឈ្មោះ ងួង សុខា មានមុខរបរជាអាជីរករ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំនេះ កាលពីថ្ងៃទី២០  ខែមិថុនា ឆ្នាំ២០២១។

         គួរបញ្ជាក់ថាអតិថិជនរបស់ក្រុមហ៊ុនសែលកាតបើចង់ឈ្នះប្រាក់រង្វាន់នេះគេគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

–         លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ

–         លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ 

        កម្មវិធីឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជនរបស់ខ្លួននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០០០០ ដុល្លាររៀងរាល់ថ្ងៃ។

       គួរបញ្ជាក់ថាប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

សម្រាប់ការចាក់ផ្សាយផ្ទាល់ពីការចាប់រង្វាន់នៅម៉ោង ៦,៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner