អឺរ៉ុបបើកព្រំដែនជាមួយអាមេរិកវិញ តែហេតុអ្វីបានជាអាមេរិកនៅមិនទាន់ឆ្លើយតបអ្វី?

កាល​ពី​ខែ​មិថុនាកន្លង​ទៅ​  សហរដ្ឋ​អាមេរិក​នាំ​​មុខ​គេ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ ដោយ​ពេល​នោះ​មេដឹក​នាំ​សហភាព​អឺរ៉ុប​ បាន​ណែនាំ​ឱ្យ​ប្រទេស​ជា​សមាជិក​របស់ខ្លួន​បើក​ព្រំដែន​ជាមួយ​អាមេរិក​វិញ ក្នុង​ក្ដី​សង្ឃឹម​ថា​ជំងឺរាតត្បាតកូវីដ​-១៩ ចាប់​ផ្ដើម​បញ្ចប់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​​។ នេះ​បើតាម​ឱ្យដឹងពី​សារព័ត៌មាន The New York Times។

ប៉ុន្តែ​ជិត​ពីរខែក្រោ​យមក​ ទោះបី​អឺរ៉ុប​បាន​នាំ​មុខ​សហរដ្ឋ​អាមេរិក​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​វិញ​ក្ដី ក៏​ព្រំ​ដែន​​អាមេរិ​ក​នៅ​តែ​បិ​ទ​ ចំ​ពោះ​អ្ន​ក​ធ្វើ​ដំ​ណើរ​មក​ពី​អឺរ៉ុប​ភាគ​ច្រើន​ សូម្បី​តែ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ។ ក្រោយ​មក​ ដោយសារ​មាន​ភាព​ភ័យ​ខ្លាច​ ចំពោះ​ការរីក​រាល​ដាល​នៃ​វ៉ារ៉្យង់​ឌែល​តា​ ដែល​កំពុង​ផ្ទុះ​ឡើង​កាន់​តែ​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​បើក​ព្រំដែន​របស់​អាមេរិក​ជាមួយ​អឺរ៉ុប​ស្ថិត​ក្នុង​ភាព​មន្ទិល​ជាង​មុន​ទៅទៀត​។​

ការ​សម្រេច​បិទ​ព្រំ​ដែល​របស់​សហរដ្ឋ​អាមេរិក​  បាន​ធ្វើ​ឱ្យ​អឺរ៉ុប​ភ្ញាក់ផ្អើល​ និង​ធ្វើ​ឱ្យ​មេដឹកនាំ​របស់​ពួកគេ​ខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឱ្យអាមេរិកឆ្លើយ​តប​នឹង​ការ​សម្រេច​​​រប​ស់អឺ​រ៉ុ​ប​ក្នុ​ង​កា​រ​បើក​ព្រំដែន​រវាង​គ្នា​នឹង​គ្នា​​។

លោក Ursula von der Leyen ប្រធាន​គណៈ​កម្មកា​រអឺរ៉ុ​ប​ ដែល​ជា​អង្គភាព​ប្រតិបត្តិ​របស់​ប្លុក​នេះ​ បាន​និយាយ​កាល​ពី​ស​ប្តា​ហ៍​មុ​នថា​៖ «យើងទទូចថា​ ច្បាប់នេះ​អនុវត្ត​បាន​លុះ​ត្រា​មាន​ការ​យល់​ព្រម​ទាំង​ភាគី​សង​ខាង​»។​ មន្រ្តីក្នុង ប្លុក​នេះ​ ថែមទាំង​ស្នើឱ្យ​ដាក់​កំ​ហិ​ត​លើកា​រ​ធ្វើ​ដំ​ណើរ​អាមេរិក​ឡើង​វិញ​ទៀត​ផង ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ភ្លាម​គ្មាន​ការ​រំពឹងទុក​នេះ អាច​ធ្វើ​ឱ្យ​វិស័យទេសចរណ៍នៅរដូវក្តៅ​ប្លុក​នេះ​​ធ្លាក់​ក្នុង​ស្ថានភាព​ប្រថុយប្រថាន​។

​លោកស្រី Michele Kastelein ដែលជាជនជាតិបារាំង-អាមេរិក​ ​ពលរដ្ឋ​​រ​ស់​នៅ​ ​Portola Valley រដ្ឋ California បាននិយាយថា៖ «​ឥឡូវ​នេះ​ យើង​មាន​វ៉ាក់​សាំង​ហើយ យ៉ាង​​ហោ​ច​ណាស់​​អនុ​ញ្ញា​ត​ឱ្យ​អ្ន​ក​ ដែ​លចាក់វ៉ាក់សាំង​បាន​មកអាមេរិក​​​វិ​ញ​ផង​។ បងប្រុស​ជន​ជា​តិ​បារាំងរបស់​នាងឈ្មោះ​ Morris ត្រូវ បោះបង់ គម្រោង​ចូលរួមពិធីមង្គលកា​រកូ​ន​ប្រុស​រប​ស់​នាង​​នៅខែនេះ​ ដោយសារ​សង្ឃឹម​ថាអាមេរិក​​នឹង​បន្ថូរ​បន្ថយ​ការ​បិទ​ព្រំដែន​​សម្រាប់ជនជាតិអឺ​រ៉ុប​ដូចគាត់ ដែ​លបា​ន​​ចា​ក់​វ៉ា​ក់​សាំង​​ក៏​ដោ​​យ​។

គួរបញ្ជាក់​ផងដែរ ​កា​រ​ហា​ម​ឃា​ត់​ការ​ធ្វើ​ដំ​ណើ​រ​រ​ប​ស់​​អ៊ឺរ៉ុ​​ប ចា​ប់​ផ្តើ​ម​ពីពេល​មាន​ការ​រីក​រា​ល​ដា​ល​នៃ​ជំ​ងឺរា​ត​ត្បាត​។ ទោះយ៉ាងណា អតីត​ប្រធា​នា​ធិប​តី​អាមេរិក លោក Donald Trump បាន​ដក​ការ​រឹតត្បិត​នៅ​ថ្ងៃ​ចុង​ក្រោយនៃ​អាណត្តិ​រប​ស់​លោក ​ប៉ុន្តែ​ប្រធានាធិបតី​ Joe Biden បាន​ស្តារ​ឡើង​វិញ​ភ្លាមៗ​ បន្ទា​ប់​ពី​ចូល​កាន់​តំណែង​។

យ៉ាងណាមិញ សេតវិមាន​បាន​ផ្តល់​ការពន្យល់​តិច​តួច​អំពី​មូលហេតុ​ ដែល​ការ​រឹត​បន្តឹងនៅ​តែ​មាន​ ទោះ​បី​ជា​​​ប្រទេស​ខ្លះ​ ដែល​មាន​កា​រ​ឆ្ល​ង​ខ្ពស់​ និង​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ប្រឈម​នឹង​ការ​ហាមឃាត់​ស្រដៀង​គ្នា​ក៏​ដោយ។​ នៅក្នុងសន្និសីទសា​រ​ព័ត៌​មា​ន​ កាលពីសប្តាហ៍មុន អ្នកនាំពាក្យសេតវិមាន Jen Psaki បានប្រាប់​ពី​មូល​ហេតុ​ ដោយសារ​ប្រទេស​នេះ​អនុវត្តតាម​​​ការណែនាំរបស់​​អ្នកជំ​នា​ញផ្នែ​ក​វេជ្ជ​សា​ស្ត្រ​ និង​កំពុង​​ព្រួយ​បារម្ភ​អំពី​ការរីករាល​ដាល​នៃ​វ៉ារ៉្យង់​ឌែល​តា​​។

ដោ​យ​អនុវត្ត​តាម​​​ច្បាប់​នេះ​ បច្ចុប្បន្នប្រជាជន​​ស្ទើ​រ​តែទាំ​ង​អ​ស់នៃ​តំ​ប​​ន់ Schengen របស់​អឺរ៉ុប​ ដែល​ជា​តំបន់​គ្មាន​លិខិត​ឆ្លង​ដែន​ ដែល​រួមប​ញ្ចូលទាំ​ង ២៦ ប្រទេសរួ​ម​ទាំង​អង្គភាព​ផ្សេង​ទៀត​ ក៏ដូចជា​ អ្នក​ដែល​រស់​នៅក្នុ​ង​ច​ក្រ​ភ​ពអ​ង់​គ្លេ​​ស និង​អៀរ​ឡង់​នៅ​តែ​ត្រូ​វ​បា​នហា​មឃា​ត់​មិ​ន​ឱ្យ​ធ្វើដំ​ណើរ​​ទៅស​ហ​រ​ដ្ឋ​អាមេ​រិ​ក​។​

ប្រទេស​ចំនួន​ ៥ ផ្សេងទៀត​ ក៏​ត្រូវ​បាន​​ហាម​ឃាត់ដែរ​​រួមមា​ន​ ប្រទេស​ដែល​​មាន​អត្រា​ឆ្លង​ខ្ពស់​ដូចជា ​អ៊ីរ៉ង់​ អាហ្វ្រិក​ខាង​ត្បូង​ ប្រេស៊ីល និងឥណ្ឌា​ ប៉ុន្តែ​ក៏​មាន​ប្រទេស​ចិន​ផង​ដែរ​ ដែលជាប្រទេស​មាន​អត្រា​នៃ​ការ​រីក​រាល​ដាល​ទាប​ជា​ង​ប្រទេស​អា​មេ​រិ​ក​អ​ស់​ជា​ច្រើន​ខែ​។ ការ​ហាមឃា​ត់កា​រ​ធ្វើ​ដំណើរ​នេះ លើក​លែង​មនុស្ស​មួយ​ចំនួន​ ក្នុង​នោះមា​នព​ល​រ​ដ្ឋអា​មេ​រិក​អ្នក​រ​ស់នៅ​អា​មេរិ​ក​អ​ចិ​​ន្ត្រៃយ៍​ និង​សមាជិក​គ្រួសារ​ខ្លះ​នៃ​ពលរដ្ឋ​អាមេរិ​ក​ ដែ​ល​​​មាន​​អាយុ​ក្រោ​ម​​ ​២១ ឆ្នាំ។

ប្រជាជនម​ក​​ពីប្រ​ទេសមាន​ហនិភ័យបញ្ហា​កូវីដ​ នៅ​តែ​អា​ច​ចូ​ល​សហ​រ​ដ្ឋ​អា​មេ​រិ​ក​បា​ន ប្រ​សិន​បើ​​ពួ​ក គេចំណាយពេល​ ​១​៤ ​ថ្ងៃ​មុន​ ពេល​ពួក​គេ​ម​ក​ដ​ល់​ប្រ​ទេស ដែល​មិ​ន​ស្ថិ​ត​នៅ​ក្នុ​ង​ប​ញ្ជី​រ​ប​ស់​មជ្ឈ​​មណ្ឌ​ល​ត្រួ​ត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ (CDC)​។

យ៉ាងណាមិញ​ សហភាព​អឺរ៉ុប​បាន​ដាក់​ សហរ​ដ្ឋអា​មេ​រិ​ក​ទៅក្នុ​ង​បញ្ជី​ប្រទេស​ ដែល​មាន​សុវត្ថិភា​ព​នៅ​ក្នុង​ខែមិថុនា ហើយ​​បច្ចុប្បន្ន​រួមមាន​ប្រទេស អាល់បានី អាមេនី អូស្ត្រាលី អាស៊ែបៃហ្សង់ បូស្នៀ និង​ហឺហ្សេហ្គោវី​ ណាព្រុយណេដារូសាឡឹម កាណាដា អ៊ីស្រាអែល ជប៉ុន ហ្ស៊កដានី លីបង់ ម៉ុងតេណេហ្គ្រូ នូវែលហ្សេឡង់ កាតា​ សាធារណរដ្ឋម៉ុលដាវី សាធារណរដ្ឋម៉ាសេដូនៀ​ខាងជើង​ អារ៉ាប៊ីសាអូឌីត ស៊ែប៊ី សិង្ហបុរី កូរ៉េខាងត្បូង អ៊ុយក្រែន​ និង​ស​ហ​រ​ដ្ឋ​អាមេរិក​។

ប្រភព៖​ NY Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner