មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតច្រើនជាង ២០០នាក់ ត្រូវបានចាប់ខ្លួនពីបទពុករលួយ

គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ឬ ហៅ​កាត់​ថា Nazaha ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​មក​ពី​ក្រសួង​-ស្ថាប័ន​នានា​នៅ​ប្រទេស​នេះ​ចំនួន ២០៧នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ បទ​រំលោភ​អំណាច​ ក៏​ដូច​ជា​បទ​កេងប្រវ័ញ្ច​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera។

អង្គភាព​ Nazaha ក៏​បន្ថែម​ថា មន្ត្រី​ចំនួន​ប្រមាណ ៤៦០នាក់​ផ្សេង​ទៀត​កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ខាង​លើ​ផង​ដែរ។

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ការ​បង្កើន​ឥទ្ធិពល បន្ទាប់​ពី​ព្រះអង្គ​ម្ចាស់ Mohammed bin Salman ឡើង​ជា​រជ្ជទាយាទ​នៃ​រាជាណាចក្រ​នេះ​កាល​ពី​ឆ្នាំ២០១៧។

ចាប់​តាំង​ពី​ពេល​នោះ​មក Nazaha ចាប់​ខ្លួន​ញាតិវង្ស ក៏​ដូច​ជា​មន្ត្រី​ធំៗ និង​អ្នក​ជំនួញ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ហើយ​រឹបអូស​ទ្រព្យសម្បត្តិ​ក្នុង​តម្លៃ​សរុប ១០៦ប៊ីលាន​ដុល្លារ៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner