ប្រេសិតអង្គការសហប្រជាជាតិ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មានបំណងពង្រឹងការក្ដាប់អំណាច

កាល​ពី​ថ្ងៃ​អង្គារ​ ទី​១០​ សីហា​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​មាន​បំណង​ការ​ក្ដាប់​អំណាច​របស់​លោក​លើ​ប្រទេស​នេះ​ ខណៈ​ពេល​ដែល​គណបក្ស​ធ្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ​ អាច​នឹង​គេ​រំសាយ​នៅ​ពេល​ខាង​មុខ​។

លោកស្រី Christine Schraner Burgener បាន​ធ្វើ​ការ​លើក​ឡើង​បែប​នេះ​ដោយ​ផ្អែក​លើ​ការ​ប្រកាស​របស់​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង​កាល​ពី​ដើម​ខែ​នេះ​ថា​លោក​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ និង​ការ​លុប​ចោល​ជា​ផ្លូវ​ការ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​លោកស្រី​អ៊ុងសានសូជី​បានឈ្នះ​។

«ខ្ញុំ​ខ្លាច​ថា​យើង​នឹង​ឮ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ថា​គណបក្ស NLD អាច​នឹង​ត្រូវ​រំសាយ​។ នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​លើក​កម្ពស់​ភាព​ស្រប​ច្បាប់​ប្រឆាំង​នឹង​កង្វះ​សកម្មភាព​អន្តរជាតិ​ដែល​បាន​អនុវត្ត​» លោកស្រី​ Schraner Burgener បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​ត្រូវ​តែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ទេ​ ដូច្នេះ​វា​អាស្រ័យ​លើ​រដ្ឋ​ជា​សមាជិក​»​។

លោក​ស្រី​បាន​និយាយ​ថា​លុះ​ត្រា​តែ​សមាជិក​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​សម្រេច​ផ្សេង​ពី​នេះ​ លោក​ Kyaw Moe Tun ដែល​ជា​អ្នក​ប្រឆាំង​របប​យោធា គឺ​នៅ​តែ​ជា​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ​ ហើយ​លោក​ស្រី​អ៊ុងសានសូជី និង​លោក​ប្រធានាធិបតី​ Win Myint គឺ​នៅ​ជា​មេដឹកនាំ​ប្រទេស​នេះ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner