មន្ត្រីមកពីក្រសួង-ស្ថាប័ននានានៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត 🇸🇦 ចនួន ២០៧នាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិអំពើពុករលួយ បទរំលោភអំណាច និងបទកេងប្រវ័ញ្ចជាដើម

អត្ថបទដោយ៖
AMS OneMinute

មន្ត្រីមកពីក្រសួង-ស្ថាប័ននានានៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត 🇸🇦 ចនួន ២០៧នាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិអំពើពុករលួយ បទរំលោភអំណាច និងបទកេងប្រវ័ញ្ចជាដើម ឯមន្ត្រីប្រមាណ ៤៦០នាក់ផ្សេងទៀតកំពុងតែស្ថិតក្រោមការស៊ើបអង្កេត។ នេះបើតាមការ Al Jazeera ថ្ងៃទី១០ សីហា។

ឥទ្ធិពលរបស់គណៈកម្មការប្រឆាំងអំពើពុករលួយកើតមានយ៉ាងខ្លាំងក្លា បន្ទាប់ពីព្រះអង្គម្ចាស់ Mohammed bin Salman ឡើងជារជ្ជទាយាទនៃរាជាណាចក្រនេះកាលពីឆ្នាំ២០១៧ ក្នុងនោះញាតិវង្ស មន្ត្រីធំៗ និងអ្នកជំនួញជាច្រើនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសនេះ ហើយរឹបអូសបានទ្រព្យសម្បត្តិក្នុងតម្លៃសរុប ១០៦ប៊ីលានដុល្លារ។

ប្រភព៖ Al Jazeera

ads banner