ប្រធានាធិបតីអាមេរិកលោក Biden មិនសោកស្ដាយចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ខណៈក្រុមឧទ្ទាមតាលីបង់បានចូលកាន់កាប់ ៦៥%នៃផ្ទៃប្រទេសសង្គ្រាមមួយនេះទៅហើយ

អត្ថបទដោយ៖
AMS OneMinute

“មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួមគ្នា ហើយពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង និងដើម្បីជាតិរបស់ពួកគេ។”

ឥឡូវនេះតាលីបង់កំពុងធ្វើការគំរាមកំហែងកាន់កាប់ទីរួមខេត្តចំនួន ១១បន្ថែមទៀត និងគ្រោងកាត់ផ្ដាច់ក្រុងកាប៊ុលពីយោធានៅខាងជើងប្រទេស តាមរយៈការវាយយកទីក្រុង Pul-e-Khumri។

អាមេរិកបានបញ្ជាឱ្យដកទ័ពអាមេរិកដែលនៅសល់ចេញពីអាហ្វហ្គានីស្ថានឱ្យអស់ត្រឹមថ្ងៃទី១១ កញ្ញា ហើយកំឡុងពេលដែលអាមេរិកដកទ័ពនេះ ក្រុមតាលីបង់បានវាយដណ្ដើមកាន់កាប់តំបន់ជាច្រើនយ៉ាងលឿន បើទោះបីជាទ័ពរបស់ខ្លួនមានតិចជាងអាហ្វហ្គានីស្ថានក៏ដោយ។

អាមេរិក បានវាយប្រហារតាមអាកាសទៅលើគោលដៅក្រុមតាលីបង់ ដើម្បីជាជំនួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំមុន ការវាយប្រហារទាំងនេះមានលក្ខណៈខ្សោយ ហើយមិនបានជួយបញ្ឈប់ការវាយលុករបស់ក្រុមតាលីបង់ឡើយ។

ប្រភព៖ Reuters

ads banner