ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លង កើនឡើង៣៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបនៅថ្ងៃនេះផងដែរ បានប្រកាសការកឃើញ ឆ្លងនៃវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីថែមទៀត។

យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង៩៤នាក់នោះ គឺរួម មានពលរដ្ឋក្នុងក្រុងសៀមរាប២៥នាក់, ស្រុកពួក៥៨នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៥នាក់។ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា នៅថ្ងៃទី១០សីហាក៏មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់បាន ជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៦៥១នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៥៦២នាក់និងស្លាប់៦៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner