ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៦ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៦នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួ លេខឆ្លងកើនឡើងចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បាន ប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួនមួយករណីផងដែរ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មី១៣៦នាក់នៅថ្ងៃនេះ បានឆ្លងលើពលករដែលទើបត្រលប់មកពី ប្រទេសថៃចំនួន ៦៨នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៦៦នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើត លើពលរដ្ឋនៅក្នុងស្រុកថ្មពួក, ស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត, ស្រុកព្រះនេត្រព្រះ, ស្រុកមង្គលបុរី, ស្រុកអូរជ្រៅ, ស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ក្រុងសិរីសោភ័ណ,  និងឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តតាកែវ, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តប៉ៃលិន, និងពលរដ្ឋមកពីខេត្តកណ្តាល។

ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលជាសះស្បើយមនុស្ស៤០៨នាក់ ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner