ខេត្តបាត់ដំបង ឆ្លងថ្មី៧៦នាក់ ស្លាប់១នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញការឆ្លងកូវីដ១៩ ចំនួន៧៦នាក់និងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ នេះ ជាតួលេខកើនឡើង១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្ងៃនេះ គឺជាករណី ឆ្លងក្នុងសហគមន៍ចំនួន៧៤នាក់និងការឆ្លងលើពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន២នាក់។ ការឆ្លងថ្ងៃ នេះ បានកើតលើពលរដ្ឋក្នុងក្រុងបាត់ដំបង១៤នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកកំរៀង២៣នាក់, ស្រុករតន មណ្ឌល៣នាក់, ស្រុកឯកភ្នំ៣នាក់, ស្រុកមោងឫស្សី២១នាក់, ស្រុកថ្មគោល៧នាក់, ស្រុកសង្កែម្នាក់, ឆ្លងលើពល រដ្ឋមកពីរាជធានី ម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។ ចំណែកអ្នកស្លាប់ថ្មី គឺជាស្ត្រីអាយុ៥៧ឆ្នាំនៃស្រុករតន មណ្ឌល។

ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ១៩សរុប៤ពាន់៤០៥នាក់, ព្យាបាលជាសះស្បើយ២ពាន់៨៦២នាក់ និងមានមនុស្សស្លាប់ចំនួន៥២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner