ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ គ្រោងចេញទៅហ្វឹកហាត់នៅបារាំង (Video Inside)

ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ គ្រោងចេញទៅហ្វឹកហាត់នៅបារំាង ដើម្បីត្រៀមប្រកួតកីឡាស៊ី ហ្គេមនៅឆ្នាំ២០២២ និង២០២៣។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា៣នាក់ គ្រោងនឹងត្រូវចេញទៅហ្វឹក ហាត់រយៈពេល៣ខែ នៅប្រទេសបារំាង ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម ដែលពន្យារពេលទៅធ្វើនៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។ 

លោកបានបញ្ជាក់ថា កីឡាករជម្រើសជាតិអាយុ២១ឆ្នាំ លោកសៅ រង្សី ទម្ងន់ ៥២គីឡូក្រាម, កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ទម្ងន់ ៦៩គីឡូក្រាម នឹងគ្រោងចាកចេញនៅចុងខែសីហា ឬ ដើមខែកញ្ញាខាងមុខនេះ។

កីឡាប្រដាល់សកលកម្ពុជា កន្លងមកធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងដែរថា ក្រៅពីគម្រោងហ្វឹកហាត់នៅក្រៅប្រទេស, ក្រុមកីឡាករ កីឡាការិនីមួយចំនួនទៀត នៅបានហ្វឹកហាត់ត្រៀម នៅក្នុងស្រុកផងដែរក្នុងគោលដៅបង្កើនមេដាយប្រកួតប្រជែងកីឡាស៊ីហ្គេមនៅវៀតណាមនិងបន្តការប្រកួតឆ្នាំ ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner