មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ជួបតំណាង UNHCR (Video Inside)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជា និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាគ្នាក្នុងការពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌។ ជំនួបពិភាក្សា រវាង លោករដ្ឋលេខាធិការ ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកPradeep Wagleបានធ្វើនៅព្រឹកថ្ងៃ ទី១២សីហាឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំត្រូវគេរាយការណ៍ថាបានផ្តោតលើកិច្ចសហ ប្រតិបត្តិការចំនួន៣រួមមាន ទី១. ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធា នីនិងខេត្តនិងការផ្តល់ជំនួយបច្ចេកទេសលើការងារនោះ។ ទី២-ការរៀបចំផែនការនៃការសិក្សាវាយតម្លៃនិងផ្សព្វ ផ្សាយបន្ថែមលើការអនុវត្តគម្រោងរូបមន្តនៃការឃុំខ្លួនបណ្តោះអាសន្ននៅតាមតុលាការ និងទី៣-កិច្ចសហការ ក្នុងការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្តភាពមន្រ្តីក្នុង វិស័យយុត្តិធម៌។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner