បង្ក្រាបដំណាំកញ្ឆាខុសច្បាប់៥កន្លែង នៅតាកែវ (Video Inside)

ទីតាំងដាំកញ្ឆាខុសច្បាប់៥កន្លែងនៅខេត្តតាកែវ ត្រូវសមត្ថកិច្ចបានរកឃើញ និងកម្ទេចចោល។ ការកាប់និងដុត កម្ទេចចោល បានធ្វើដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១១សីហាឆ្នាំនៅក្នុង ភូមិសាស្រ្ត ឃុំតាអូ នៃស្រុកគិរីវង់ ដែលមានផ្ទៃដីទំហំប្រមាណ៣ពាន់១៨៩ម៉ែត្រការ៉េ។ សមត្ថកិច្ចនៅបានរំលាយចោល អាងរក្សាទឹកសម្រាប់ស្រោចកញ្ឆាចំនួន៤អាងផងដែរ។ 

កម្លាំងជំនាញត្រូវគេរាយការណ៍ថា កំពុងស្រាវជ្រាវស្វែង រកជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner