រយៈពេល៦ខែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង៤១លានដុល្លារ (Video Inside)

ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆមាសទី១ដើមឆ្នាំនេះ មានជាង៤១លានដុល្លារ ដែលកើន ឡើង១១%បើទោះបីជាកម្ពុជាបន្តប្រឈមខ្ពស់នូវករណីឆ្លងកូវីដ១៩។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជា កំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់របស់ប្រទេស កម្ពុជា និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង​រវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ កាលពីឆមាសទី១ឆ្នាំ២០២០ ចំណូលពីកំពង់ផែស្វយ័តនេះមានប្រ មាណតែ៣៦លានដុល្លារតែប៉ុណ្ណោះ។

របាយការណ៍ក្នុងឆមាសថ្មីនេះបាន បង្ហាញថាចំណូលសរុបរបស់ កំពង់ផែស្វយ័តក្រុង ព្រះសីហនុរយៈពេល៦ខែដើមឆ្នាំ២០២១ ទទួលបានចំនួន ១៦ទ្រីលាន៧ពាន់១៤៨លាន ៦៦ម៉ឺន៧ពាន់រៀល ដែលស្មើនឹងប្រមាណ ៤១លានដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner