កម្មករ៣នាក់ស្លាប់ និងច្រើននាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

កម្មកររោងចក្រ៣នាក់បានស្លាប់និងជាង២០នាក់ទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ។

របាយការណ៍សមត្ថកិច្ចខេត្តបានបញ្ជាក់ថា ហេតុការណ៍ នោះ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤១ ក្នុងចំណុច ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តដែល ផ្ទុកកម្មករ៣៥នាក់ចេញពីរោងចក្រ បានបុកជា មួយរថយន្តដឹកឥដ្ឋក្នុងទិសដៅបញ្ច្រាសគ្នា ដោយបណ្តាលឲ្យមានមនុស្សស្លាប់៣នាក់ និង កម្មករ២៥នាក់ដទៃ ទៀតបានរងរបួសធ្ងន់និងស្រាល។ មូលហេតុដែលនាំឲ្យរថយន្តទាំង២បុកគ្នានោះ នៅមិនទាន់បានបញ្ជាក់លំ អិតពិស្តារនោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner