សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មួយជីវិតសម្តេចជិះដំរីបានម្តងដោយសារខ្លាចដំរី

ភ្នំពេញ៖ នៅលើបណ្តាញសង្គមនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១អមដោយរូបភាពមួយសន្លឹកពេលកំពុងជិះដំរីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថាមួយជីវិតសម្តេចជិះដំរីបានម្តងដោយសារខ្លាចដំរី។ សម្តេចបានបញ្ជាក់ដូច្នេះថា៖«ក្នុងមួយជិវិតនេះជិះដំរីបានម្តងព្រោះខ្ញុំខ្លាចដំរី។រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ខែមករាឆ្នាំ២០០០ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ»។

សម្តេចបានលើកឡើងថាខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេពួកគាត់រៀបចំដំរីអោយខ្ញុំជិះរីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំហើយទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងមិនទាន់ចេះវាយកូនគោលនៅឡើយតែលេងបោះប៊ូលនិងលេងអុក។

សូមជម្រាបថាបើតាមក្រសួងបរិស្ថានបានឲ្យដឹងថាដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោកដោយសារតែនៅតែមានការបរបាញ់ការដាក់អន្ទាក់ជម្លោះរវាងមនុស្សនិងសត្វដំរីនិងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុកដែលយើងទាំងអស់ចាំបាច់ចូលរួមការពារនិងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានថ្លែងថាប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុងការអភិរក្សសត្វដំរីដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។

ក្រសួងបរិស្ថានបន្តថានៅក្នុងប្រទេសកម្ពុជាដំរីអាស៊ីមានចំនួនប្រមាណពី៤០០ទៅ៦០០ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាបនិងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរីខេត្តរតនគិរីដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ីនិងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរីនិងសត្វព្រៃផ្សេងៗទៀត។

ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង៧០ក្បាល។យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក្នុងរយៈពេល៦០ទៅ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា៥០ភាគរយចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០ភាគរយ។ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី៣៩៤៦៣ក្បាលទៅ៤៧៤២៧ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃក្នុងនោះប្រហែល៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ីនិងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា៕ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner