នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអំពើលួចមានស្ថានទម្ងន់ទោស

សៀមរាប ៖ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយផ្ទះ ) កាលពីវេលាម៉ោង០២:៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានឲ្យដឹងថា ចំពោះករណី ដែលជាអំពើលួចមានស្ថានទម្ងន់ទោស(គាស់ទំលុះទំលាយផ្ទះ)នោះ បានបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដែលធ្វើសកម្មភាពឡើងលើដំបូលផ្ទះគាស់ស័ង្កសីចូលក្នុងហាងលក់កុំព្យូទ័ររបស់ជនរងគ្រោះ ដើម្បីលួចយក computer MacBook Pro ០១គ្រឿង, MacBook Air ០១គ្រឿង, iPad 11 ០១គ្រឿង, iPad Air 4 ០១គ្រឿង, iPad 8th ០១គ្រឿង, iPad Pro 2020 ០១គ្រឿង, កាបូបស្ពាយ ០១ និងឯកសារមួយចំនួនផងដែរ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យនោះ បានគេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី១២ ខែសីហា ទើបលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យនោះបាន គឺឈ្មោះ កែរ ណាលុច ត្រង់ចំណុចហាងជួសជុលទូរស័ព្ទមួយកន្លែងនៅក្នុងភូមិវិហារចិន ដោយជនសង្ស័យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន ហើយបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជុំវិញករណីខាងលើនេះ យ៉ាងពិតប្រាកដមែន។ កម្លាំងសមត្ថកិច្ចបានដកហូតនៅវត្ថុតាង: computer និង iPad ដែលជារបស់ជនរងគ្រោះ ជាមួយគ្នានោះ ចំពោះលទ្ធផលធ្វើតេស្ត Covid-19 អវិជ្ជមានហើយជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំនីតិវិធីដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner