បារាំង​និង​ហុង​គ្រី​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​

បារាំង​បាន​អះអាង​ថ្មីៗ​នេះ​ថា​ ​ខ្លួន​នឹង​បញ្ជូន​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៦​៧​ម៉ឺន​ដូ​ស​ ​ជូន​ទៅ​ប្រទេស​វៀតណាម​ ​ក្រោម​យន្ត​ការ​កូ​វ៉ា​ក់​នៃ​អង្គការសុខភាព​ពិភពលោក​ ​ខណៈ​ប្រទេស​ហុង​គ្រី​ក៏​សន្យា​ថា​ ​នឹង​បញ្ជូន​អំណោយ​វ៉ាក់សាំង​ចំនួន​១​០​ម៉ឺន​ដូ​ស​ ​ជូន​វៀតណាម​ដែរ​។​

​ប្រធានាធិបតី​បារាំង​ ​E​m​man​u​e​l​ ​Ma​cron ​បាន​សរសេរ​នៅ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ​ថា​ ​«​ដើម្បី​យកឈ្នះ​ជំងឺរាតត្បាត​នេះ​ ​ច្រកចេញ​នៃ​វ៉ាក់សាំង​ចាំបាច់​ត្រូវតែ​ជា​លក្ខណៈ​សកល​និង​ស្មើភាព​។​ ​ហេតុនេះ​ហើយ​បារាំង​បាន​ចែករំលែក​វ៉ាក់សាំង​ ​៦​៧​ម៉ឺន​ដូ​ស​ ​ដល់​ប្រទេស​វៀតណាម​ ​ខណៈ​ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការ​កូ​វ៉ា​ក់​»​។​ ​រីឯ​រដ្ឋាភិបាល​ហុង​គ្រី ​កាលពី​ពេលថ្មីៗនេះ​ ​បាន​ប្រកាស​ថា​ ​នឹង​ផ្តល់​អំណោយ​វ៉ាក់សាំង​ជូន​វៀតណាម​ចំនួន​១​០​ម៉ឺន​ដូ​ស​ ​គឺ​វ៉ាក់សាំង​ AstraZeneca ​រួម​ជាមួយនឹង​សម្ភារ​តេ​ស្ត​រហ័ស​ ​ចំនួន​១​០​ម៉ឺន​ប្រអប់​ដែរ​ ​នេះ​បើ​តាម​ក្រសួងការបរទេស​ហុង​គ្រី​ប្រកាស​។​

​គិត​ត្រឹម​ថ្ងៃ​ទី​១​២​ ​សីហា​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រជាពលរដ្ឋ​ ​ជាង​១​២​លាន​នាក់​ ​សម្រាប់​ដូ​ស​ទី​១​ ​ខណៈ​មនុស្សជា​ង​១​លាន​នាក់​បាន​ចាក់​គ្រប់​២​ដូ​ស​។​ ​វៀតណាម​ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​ ​៩​៦​លាន​នាក់​ ​ដោយ​ត្រូវការ​វ៉ាក់សាំង​កូ​វី​ដ​ ​ប្រមាណ​១​៥​០​លាន​ដូ​ស​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner