សិង្ហបុរី អាចប្រមូលសំរាម និងធ្វើឱ្យវារលាយបាត់ក្នុងមួយថ្ងៃ

អត្ថបទដោយ៖
AMS OneMinute

សំរាមទាំងអស់ក្នុងទីក្រុង រួមទាំងថង់ប្លាស្ទិកត្រូវបានប្រមូលបញ្ជូនទៅរោងចក្រ ហើយដុតក្នុងឡកម្ដៅ ១០០០ អង្សាសេ។ ឡដុតនេះដំណើរការជារៀងរាល់ថ្ងៃ។ ការដុតសំរាមនេះ នឹងបង្កើតជាចំហេះ ដែលអាចបម្លែងជាថាមពលអគ្គិសនី សំរាប់ផ្គត់ផ្គង់ដល់ប្រទេសទាំងមូល។

ដោយឡែក ផ្សែងដែលចេញពីឡដុតត្រូវបានច្រោះដោយវិធីសាស្រ្ដថ្មី បង្កើតដោយវិស្វករសិង្ហបុរី ដើម្បីបង្កើតខ្យល់បរិសុទ្ធមិនប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពផ្លូវដង្ហើមរបស់មនុស្ស។

១០% នៃកម្ទេចសំរាមដែលក្លាយជាផេះ នឹងត្រូវចាក់ចូលទៅក្នុងទន្លេសិប្បនិម្មិត ធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងជីវចម្រុះផងដែរ។

🎥 Nas Daily

ads banner