១៣ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងកសិកម្ម ស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្យលទ្ធភាពឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលកំពុងរីករាលដាលនៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ – ថ្មីៗ

២. រយៈពេល៧ខែ ទំហំពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ សម្រេចបានទំហំជាង ១ពាន់លានដុល្លារ កើនជិត ៤៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – AMS Economy

៣. ក្រសួងកសិកម្ម អំពាវនាវដល់អ្នកនាំចេញមៀន ប៉ៃលិនឱ្យបង្វែរពីថៃទៅកាន់វៀតណាម ដើម្បីដោះស្រាយទីផ្សារមៀន ដែលជាប់គាំងដោយការបិទព្រំដែនរវាងកម្ពុជា-ថៃ – ភ្នំពេញបុស្តិ៍

៤. ក្រោយក្រុមតាលីបង់វាយដណ្ដើមបានទីក្រុងធំៗ២ទៀតនៅអាហ្វហ្គានីស្ថាន អាមេរិក និងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ព ដើម្បីការពារការជម្លៀសនេះ ហើយអាមេរិកក៏ទទូចឱ្យប្រជាជនខ្លួនប្រញាប់រៀបបង្វិចចេញពីប្រទេសនេះផងដែរ – AFP

៥. ទីក្រុងចំនួន ៥ នៅខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិនបានប្រកាសសញ្ញាព្រមានពណ៌ក្រហម ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី បំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៦.០០០ នាក់ – CNA

ads banner