ខេត្តព្រះវិហារ រកឃើញអ្នកឆ្លង៨នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់។ ខេត្តព្រះវិហារក្នុងសប្តាហ៍នេះ បានរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។

យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទៅលំនៅនៅក្នុងស្រុកជាំក្សាន្ត ៣នាក់ និងស្រុកឆែបចំនួន ៥នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៨១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner