ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះ ១០នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តឧត្តរ មានជ័យ គឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរក្នុងសប្តាហ៍នេះ។

យោងតាមរដ្ឋ បាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និង ៣០ នាក់ ដទៃទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ។ ពលរដ្ឋដែលឆ្លងនៅក្នុងសហគមន៍ទាំងនោះ មានទីលំនៅក្នុង ក្រុងសំរោង ២៧នាក់ និងនៅស្រុកអន្លង់វែង ៣នាក់ ។ ខេត្តឧត្តមានជ័យបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៥ពាន់ ៤២៥នាក់, ជាសះស្បើយមានចំនួន ១ពាន់ ៩៨៦នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner